មិនមានចម្ងល់អំពីបញ្ហានេះទេ ពីព្រោះលំហាត់ប្រាណ គឺជាការបន្ថែមមួយដ៏អស្ចារ្យទាំងអ្នក និងកូនរបស់អ្នក (ប្រសិនបើមិនមានផលវិបាកពិសេស ដែលគ្រូពេទ្យហាមមិនឲ្យអ្នកហាត់ប្រាណ)។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មនុស្សស្រីគួរតែហាត់ប្រាណពេលមានផ្ទៃពោះ ពីព្រោះ ៖
- មានអារម្មណ៍ប្រសើរ ៖ គ្រប់ពេលដែលអ្នកឆ្ងល់ថាតើការប្រែប្រួលខ្លួនប្រាណនេះអាចកើតមានចំពោះអ្នក លំហាត់ប្រាណអាចបង្កើនអារម្មណ៍នៃការគ្រប់គ្រង និងជម្រុញឲ្យមានថាមពលរបស់អ្នក។ វាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរដោយបញ្ចេញអ័រម៉ូនអង់ដរហ្វីនប៉ុណ្ណោះទេ ប៉ុន្តែលំហាត់ប្រាណនេះក៏អាចជួយឲ្យអ្នកគេលក់បានស្រួលផងដែរ។
- បន្ថយអាការៈឈឺចង្កេះ និងផ្តល់ភាពប្រសើរឡើងដល់ជំហររបស់អ្នក ដោយធ្វើឲ្យសាច់ដុំរឹងមាំនៅនឹងចង្កេះ គូថ និងភ្លៅ។
- បន្ថយការទល់លាមកដោយបង្កើនចលនារបស់ពោះវៀន។
- (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការពាររហែក និងប៉ះពាល់សន្លាក់ (ដែលក្លាយជាថយចុះអំឡុងពេលមានផ្ទៃពោះ ដែលត្រូវបានបង្កឡើងដោយការប្រែប្រួលអ័រម៉ូន) ដោយជម្រុញឲ្យមានភាពរអិលនៅនឹងសន្លាក់។
- ជួយអ្នកឲ្យគេងបានស្រួលដោយបន្ថយស្ត្រេស និងការថប់បារម្ភដែលអាចធ្វើឲ្យអ្នកមិនគេងនៅពេលយប់។
- លំហាត់ប្រាណបង្កើនលំហូរឈាមទៅកាន់ស្បែក ដែលផ្តល់ឲ្យអ្នកមានសុខភាពស្បែកល្អ។
- រៀបចំអ្នក និងខ្លួនរបស់អ្នកពេលសម្រាល ៖ សាច់ដុំរឹងមាំ និងបេះដូងមានសុខភាពល្អ អាចផ្តល់ភាពប្រសើរឡើងដល់ការសម្រាល៕