អ្នកឯកទេសយល់ស្របថា វាមានទំនាក់ទំនងគ្នាយ៉ាងសំខាន់រវាងសុខភាពទូទៅ របៀបរស់នៅ និងភាពពេញចិត្តនៃសិច។ បញ្ហារាងកាយមួយចំនួនដែលមានដូចជាការធាត់ជ្រុលក៏ជះឥទ្ធិពលទៅលើដំណើរការនៃការរួមភេទ និងការបាត់បង់ចំណង់ផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកឯកទេសបាននិយាយថា ព័ត៌មានល្អគឺថា អ្នកអាចផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដើម្បីជម្រុញដល់ចំណង់ផ្លូវភេទរបស់អ្នក។ ការផ្លាស់ប្តូរទាំងនោះរួមមាន ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនបើអ្នកលើសទម្ងន់ ចូរសម្រកទម្ងន់របស់អ្នក ដើម្បីភ្ញោចដល់អ័រម៉ូនភេទ។
- ញ៉ាំអាហារដែលមានជីវជាតិ ដែលគ្រប់គ្រងកម្រិតជាតិកូឡេស្តេរ៉ុល និងកម្រិតជាតិស្ករនៅក្នុងឈាម ដោយជ្រើសរើសអាហារដែលល្អសម្រាប់សុខភាពបេះដូងដូចជា ផ្លែឈើ និងបន្លែជាដើម។
- សូមធ្វើលំហាត់ប្រាណជាទៀងទាត់ ៖ ដើម្បីពង្រឹងបេះដូង និងជួយបង្កើតថាមពល សូមបន្ថែមលំហាត់ប្រាណមួយចំនួនទៀត។ ការលើកដុំដែក ក៏ជារឿងល្អដើម្បីផ្តល់ភាពរឹងមាំដល់សាច់ដុំ និងរក្សាភាពរឹងមាំនៃខ្លួនគ្រប់គ្រាន់ ដើម្បីធ្វើនូវសកម្មភាពក្នុងមួយថ្ងៃៗរបស់អ្នក (រួមមានសិចផងដែរ)។
- សម្រាកឲ្យបានគ្រប់គ្រាន់។ វាពិបាកក្នុងការធ្វើអារម្មណ៍ថា ស្រឡាញ់នៅពេលដែលអ្នកពិតជាអស់កម្លាំងខ្លាំង
- រក្សាអាកប្បកិរិយាវិជ្ជមាន ដោយទទួលយករូបរាងរបស់ខ្លួនឯង មិនថាមិនស្អាត ឬមានទំហំធំប៉ុណ្ណានោះទេ ហើយជឿលើខ្លួនឯង៕