វាពិតជារឿងធម្មតា ចំពោះស្ត្រីដែលមានផ្ទៃពោះមានចង្វាក់ដង្ហើមខ្លីៗ។ ជាធម្មតា វាមិនមែនអ្វីដែលគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែ វាជារឿងល្អបំផុត ដើម្បីពិនិត្យឲ្យច្បាស់លាស់ជាមួយនឹងគ្រូពេទ្យនៅពេលដែលអ្នកមានរឿងបែបនេះជាញឹកញាប់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូចជាផ្នែកធម្មតាមួយនៃការមានផ្ទៃពោះ ការដកដង្ហើមរបស់អ្នកអាចត្រូវបានប្រែប្រួលដោយសារតែការកើនឡើងអ័រម៉ូនប្រូហ្សេស្តេរ៉ូន ដែលបណ្តាលឲ្យអ្នកដកដង្ហើមជ្រៅៗជាងមុន។ នេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកកំពុងតែពិបាកដកដង្ហើម ដើម្បីទទួលបានខ្យល់អាកាស។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការដកដង្ហើមក៏អាចក្លាយជាពិបាកនៅពេលដែលការរីកធំរបស់ស្បូនធ្វើឲ្យចង្អៀតលំហរ បណ្តាលឲ្យមានសម្ពាធប្រឆាំងនឹងសន្ទះទ្រូង (សាច់ដុំក្រោយសួតរបស់អ្នក)។
នៅពេលដែលកូនរបស់អ្នកធ្លាក់ចូលទៅក្នុងអាងត្រគាកនៅពេលដែលអ្នកជិតដល់ពេលសម្រាល អ្នកគួរតែចាប់ផ្តើមដកដង្ហើមបានស្រួលបន្តិច។
ក្នុងពេលនេះ សូមសាកល្បង ៖
- រក្សាការឈរ ឬអង្គុយឲ្យបានល្អ
- សណ្តូកជើងនៅពេលដែលអ្នកគេង
- សូមកុំធ្វើវាខ្លាំងពេក ប្រសិនបើអ្នកធ្វើលំហាត់ប្រាណ (គ្រាន់តែដើរ ឬធ្វើការងារផ្ទះបានហើយ)។
ប្រសិនបើការដកដង្ហើមខ្លីៗរបស់អ្នកបានចាប់ផ្តើមភ្លាមៗ ធ្ងន់ធ្ងរ ហាក់ដូចជាអាក្រក់ទៅៗ ឬត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឈឺ ក្អក ដកដង្ហើមពិបាក ឬញ័រទ្រូង សូមទៅជួបនឹងគ្រូពេទ្យ។ នេះអាចជាសញ្ញាដែលមានអ្វីបញ្ហាផ្សេងទៀត លើសពីការមានផ្ទៃពោះ ដែលនាំឲ្យដកដង្ហើមខ្លីៗនេះ៕