វេជ្ជបណ្ឌិតជំនាញៗបានមានប្រសាសន៍ថា“ កាល់ស្យូម មានសារសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់ឆ្អឹង ជាពិសេសនៅពេលក្មេងស្ថិតក្នុងដំណាក់កាលលូតលាស់លឿនបំផុត។ ប្រហែលជារហូតដល់អាយុ ២០ ឆ្នាំ ពួកគេនឹងទទួលបានទំហំឆ្អឹងខ្ពស់បំផុត។
កាលណាឆ្អឹងរបស់ពួកគេកាន់តែរឹងមាំ ហានិភ័យនៃការវិវត្តទៅជាជំងឺពុកឆ្អឹងនៅពេលក្រោយនឹងកាន់តែតិច។
យោងតាមវិទ្យាស្ថានសុខភាពជាតិ ខាងក្រោមនេះគឺជាតារាងដែលបង្ហាញថាតើកូនរបស់អ្នកគួរទទួលកាល់ស្យូមប៉ុន្មានក្នុងមួយថ្ងៃ ៖
• អាយុក្រោម ៦ ខែ – ២០០ មីលីក្រាម
• អាយុ ៦–១២ ខែ – ២៦០ មីលីក្រាម
• អាយុ ១-៣ ឆ្នាំ – ៧០០ មីលីក្រាម
• អាយុ ៤-៨ ឆ្នាំ – ១ ០០០ មីលីក្រាម
• អាយុ ៩-១៨ ឆ្នាំ – ១៣០០ មីលីក្រាម។
កាល់ស្យូម គឺជាកត្តាចាំបាច់សម្រាប់មនុស្សពេញវ័យផងដែរ (១.០០០–១,២០០ មីលីក្រាម / ថ្ងៃ)។ បន្ទាប់ពីពេញវ័យ អ្នកអាចរក្សាបានតែកម្លាំងឆ្អឹងប៉ុណ្ណោះ។ អ្នកមិនអាចបង្កើនវាបានទេទោះបីជាអ្នកទទួលបានកាល់ស្យូមប៉ុន្មានក៏ដោយ។
យ៉ាងណាមិញ ទឹកដោះគោ (សំបូរជាតិកាល់ស្យូម) បានដើរតួនាទីយ៉ាងសំខាន់ចំពោះការលូតលាស់របស់កូនអ្នក។
ទឹកដោះគោ Babybio គឺជាទឹកដោះគោសរីរាង្គ (Organic) ដំបូងគេតែមួយគត់ របស់ប្រទេសបារាំង ដែលបាននាំចូល មកកាន់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន Comptoir Europe Pacifique Co, Ltd។ វាជាផលិតផលទឹកដោះគោដ៏ល្បីល្បាញ ដែលមានអាយុកាលជាង ២០ ឆ្នាំមកហើយ។
ទឹកដោះគោសរីរាង្គ Babybio ត្រូវបានទទួលស្គាល់ ដោយសហគមន៍អឺរ៉ុប និងក្រសួងសុខាភិបាលបារាំង និងកម្ពុជា ថាជាផលិតផលទឹកដោះគោសរីរាង្គដ៏ល្អ ជួយទារក និងកុមារឲ្យលូតកម្ពស់ បង្កើនភាពចងចាំ ជំនួយភ្នែក ស្បែក និងការលូតលាស់ប្រពន្ធ័សរីរាង្គ និងអវៈយវៈ។ Omega3, DHA, ARA បូកបន្ថែមជាមួយវីតាមីន ជាតិរ៉ែ ជាច្រើនប្រភេទផ្សេងទៀត ហើយជាពិសេស មានជាតិកាកសរសៃ (Fiber) ដែលចម្រាញ់ចេញពីបន្លែស្រស់ សាច់ស្រស់ អាចជួយរក្សាទម្ងន់កុមារឲ្យសមស្រប ទៅតាមអាយុ និងការលូតលាស់ ជាមួយនឹងការបន្ថែមសារធាតុ Bifidus ធម្មជាតិ ដែលអាចជួយសំរួលដល់ប្រពន្ធ័រំលាយអាហារ និងការបន្ទោរបង់ កុមារ និងទារក មិនឲ្យក្ដៀន រាគ និងធ្វើឲ្យបន្ទោរបង់បានទៀងទាត់។
គ្រប់វីតាមីន នៅក្នុងទឹកដោះគោសរីរាង្គ Babybio គឺចម្រាញ់ចេញពីធម្មជាតិ ១០០% សុទ្ឋសាធ។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងទឹកដោះគោសរីរាង្គ Babybio សូមទំនាក់ទំនងទូរស័ព្ទលេខ 078 211111 ឬ 077 200 055៕