វាមិនជាអ្វីនោះទេ ដែលទុកឲ្យកូនតូចរបស់អ្នក អនុវត្តនូវការដុសធ្មេញរបស់ពួកគេមុន ឬក្រោយអ្នកដុសធ្មេញឲ្យគាត់ ប៉ុន្តែ កូនតូចនៅអាយុនេះមិនទាន់គ្រប់គ្រងចលនាក្នុងការដុសធ្មេញបានល្អនោះទេ។ កុមារភាគច្រើនមិនវិវត្តនូវជំនាញនេះរហូតដល់អាយុ៦ឆ្នាំទៅ៧ឆ្នាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះ អ្នកនៅតែអាចត្រូវការការណែនាំ។ នៅពេលដែលដុសធ្មេញ សូមប្រើនូវថ្នាំដុសធ្មេញដែលមានសុវត្ថិភាពសម្រាប់កុមារ។ សូមប្រាកដថា កូនរបស់អ្នកស្តោះថ្នាំដុសធ្មេញចេញវិញក្រោយពីដុស ហើយមិនលេបវា។ នៅពេលដែលដុសហើយ សូមឲ្យគេខ្ពុរមាត់របស់ពួកគេជាមួយនឹងទឹក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើកូនរបស់អ្នកចង់ធ្វើវាដោយខ្លួនឯង សូមប្រាកដថា ពួកគេដុសធ្មេញគ្រប់កន្លែងទាំងអស់ ក៏ដូចជាអណ្តាតផងដែរ។
ប្រសិនបើអ្នកមានសំណួរ ឬបារម្ភអំពីធ្មេញរបស់កូនអ្នក សូមពិគ្រោះជាមួយនឹងទន្តបណ្ឌិត៕