ស្ត្រីមួយចំនួនមានជំងឺ ឬបញ្ហាដែលប៉ះពាល់ដល់កម្រិតអ័រម៉ូនរបស់ពួកគេ ដែលអាចបណ្តាលឲ្យអត់កូនបាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ស្ត្រីដែលមានជំងឺដុំគីសច្រើននៅនឹងអូវែ គឺកម្រ ឬមិនដែលបញ្ចេញពងស៊ុតនោះទេ។ ការខ្សោយការបញ្ចេញពងស៊ុតនេះ គឺជាមូលហេតុទូទៅបំផុតនៃការអត់កូនចំពោះស្ត្រី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាមួយនឹងការខ្សោយក្រពេញអូវែ ក្រពេញអូវែរបស់ស្ត្រីឈប់ដំណើរការធម្មតាមុននឹងគាត់មានអាយុ៤០ឆ្នាំ។ វាមិនដូចគ្នាទៅនឹងការឆាប់អស់រដូវនោះទេ។ ស្ត្រីដែលមានជំងឺខ្សោយក្រពេញអូវែ គឺមានរដូវឥលូវ និងពេលបន្ទាប់។ ប៉ុន្តែការចង់មានផ្ទៃពោះ គឺពិបាកសម្រាប់ស្ត្រីដេលមានជំងឺនេះ។
បញ្ហាដែលត្រូវបានគេហៅថា luteal phase defect គឺជាការខ្សោយនៃស្រទាប់ស្បូនដែលត្រូវបានរៀបចំយ៉ាងពេញលេញសម្រាប់ការមានផ្ទៃពោះ។ នេះអាចធ្វើឲ្យស៊ុតដែលត្រូវបានបង្កកំណើតប្រែជារលូតទៅវិញ។
បញ្ហាទូទៅនៃសរីរៈបន្តពូជរបស់ស្ត្រីនោះ ដូចជាស្បូនឡើងរឹងជាដើម អាចកាន់តែអាក្រក់ទៅៗនៅពេលដែលអាយុកាន់តែច្រើនទៅៗ ហើយក៏ប៉ះពាល់ដល់ការមានកូនផងដែរ។ បញ្ហានេះអាចបណ្តាលឲ្យបំពង់ដៃស្បូនត្រូវបានស្ទះ ដូចនេះស៊ុតមិនអាចធ្វើដំណើរពីបំពង់ដៃស្បូនទៅកាន់ស្បូនបាននោះទេ៕