វាជាការពិត ការឆ្លឹះអាចម៍ត្រចៀក វាមិនមែនជារឿងល្អនោះទេ។ វាពិតជាមិនល្អទាល់តែសោះ ដើម្បីដាក់អ្វីមួយចូលទៅក្នុងត្រចៀកកុមារ។ ការធ្វើដូចនេះអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ ឬខូចក្រដាសត្រចៀករហូត និងថ្លង់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសម្អាតត្រចៀកជាទៀងទាត់គួរតែគ្រប់គ្រាន់ដើម្បីរក្សាអាចម៍ត្រចៀកនៅក្នុងកម្រិតធម្មតា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សារធាតុដែលបញ្ចេញពីក្រពេញធ្វើឲ្យត្រចៀកបង្កើតនូវមុខងាររបស់វា។ វាផ្តល់នូវការគ្របចំពោះស្រទាប់ស្បែកនៅនឹងត្រចៀក ដែលជួយឲ្យរន្ធនៃស្បែកពីសើមពេក ឬស្ងួតពេក ដែលជួយការពារការរលាក ឬការឆ្លងមេរោគ។
អាចម៍ត្រចៀកក៏អាចចាប់យកធូលីដី និងមេរោគដទៃទៀត ដែលការពារត្រចៀកពីគ្រោះថ្នាក់ ឬរលាកនៅនឹងក្រដាសត្រចៀក។ ខណៈដែលមនុស្សមួយចំនួនមានអាចម៍ត្រចៀកច្រើនជាងអ្នកដទៃនោះ ក៏ដូចជាមនុស្សមួយចំនួនបែកញើសច្រើនជាងអ្នកដទៃដែរ នេះជាទូទៅ ត្រចៀកបង្កើតអាចម៍ត្រចៀកបានច្រើនដែលវាត្រូវការ។
ក្នុងករណីមួយចំនួន ដុំរឹងនៃអាចម៍ត្រចៀកកើតមាននៅក្នុងរន្ធត្រចៀក ដែលអាចធ្វើឲ្យពិបាកលឺនៅក្នុងត្រចៀក ឬធ្វើឲ្យបាក់តេរីស្ថិតនៅ និងបណ្តាលឲ្យឆ្លងមេរោគ។ ប្រសិនបើបញ្ហានេះកើតមានឡើង សូមកុំរុករបស់អ្វីនៅក្នុងរន្ធត្រចៀក ដើម្បីយកវាចេញ។ ការធ្វើរបៀបនេះអាចជម្រុញឲ្យខូចការស្តាប់លឺរហូត។
ប្រសិនបើកូនរបស់អ្នកត្រូវការយកអាចម៍ត្រចៀកចេញ គ្រូពេទ្យគួរតែធ្វើវានៅនឹងកន្លែងដែលមានឧបករណ៍ត្រឹមត្រូវ។ ចំពោះបញ្ហានៃការលឺ ឬឈឺ ឬការរលាកផ្នែកខាងក្នុង ឬខាងក្រៅនៃត្រចៀក សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ដែលអាចពិនិត្យកូនរបស់អ្នក ដើម្បីកំណត់ពីមូលហេតុដែលបង្កឲ្យមានវា៕