ឈាមរដូវ វាមិនប្រាកដនោះទេ។ វាជាធម្មតាទេ ចំពោះឈាមរដូវដែលមានពណ៌ក្រម៉ៅ ក៏ដូចជាពណ៌ក្រហមនោះ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឈាមរដូវ គឺទៅតាមបុគ្គលនីមួយៗដែលមាន។ ការហូរឈាមមិនប្រាកដថាដូចគ្នាគ្រប់ពេលដែលយើងមាននោះទេ ជាពិសេសពីរ ឬបីឆ្នាំដំបូងនៃការមករដូវដំបូង។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

លំហូរឈាមរដូវក៏អាចមើលទៅខុសប្លែកពីពេលមករដូវពីមុន។ ឈាមរដូវអាចចាប់ផ្តើមដោយពណ៌ក្រហមឆ្អៅ និងប្រែជាក្រម៉ៅនៅពេលចប់រដូវ។ ឬឈាមអាចចាប់ផ្តើមក្រម៉ៅ រួចប្រែជាក្រហមក៏មាន។ ហើយភាពខុសប្លែកនៃឈាម ដូចជាជាដុំៗ ឬជាជាលិកានោះ អាចកើតមាននៅពេលដែលស្បែករបើកស្រទាប់ខាងក្រៅ។

ក្មេងស្រីជាច្រើនបារម្ភអំពីថាតើរដូវរបស់ពួកគេធម្មតាឬយ៉ាងណា។ ទោះបីជាភាពខុសប្លែកចំពោះលំហូរឈាមរដូវ ជាធម្មតាមិនមានបញ្ហាអ្វីដែលគួរឲ្យព្រួយបារម្ភក៏ដោយ ប៉ុន្តែ គ្រូពេទ្យអាចឆ្លើយសំណួរដែលអ្នកមានបាន។

ជាការពិត ប្រសិនបើរដូវរបស់អ្នកមានរយៈពេលយូរជាង៧ថ្ងៃ ឬសើមជោគសំឡីអនាម័យមួយរៀងរាល់មួយ ឬពីរម៉ោងម្តងនោះ វាជាការល្អក្នុងការពិគ្រោះជាមួយនឹងគ្រូពេទ្យ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង