មនុស្សមួយចំនួនមានអារម្មណ៍ថាវិលមុខភ្លាមៗមុននឹងពួកគេសន្លប់។ ពួកគេក៏អាចសម្គាល់ការប្រែប្រួលគំហើញ ចង្វាក់បេះដូងលោតលឿន បែកញើស និងចង្អោរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកគិតថា អ្នកនឹងសន្លប់ អ្នកអាចធ្វើតាមជំហ៊ានដូចខាងក្រោម
- ប្រសិនបើអាច ចូរគេង ៖ នេះអាចជួយការពាររយៈពេលនៃការសន្លប់ខណៈដែលវាអនុញ្ញាតឲ្យឈាមហូរទៅកាន់ខួរក្បាល។ សូមប្រាកដថាឈរយឺតៗនៅពេលដែលអ្នកមានអារម្មណ៍ធូរស្រាល ប្តូរទីតាំងអង្គុយក្នុងរយៈពេលប៉ុន្មាននាទីដំបូង បន្ទាប់មកឈរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អង្គុយដោយក្បាលទាបចន្លោះជង្គង់របស់អ្នក ៖ នេះនឹងជួយឈាមរត់ទៅកាន់ខួរក្បាល ទោះបីជាវាមិនល្អដូចទៅនឹងគេងក៏ដោយ។ នៅពេលដែលអ្នកមានអារម្មណ៍ធូរស្រាល ចូរធ្វើចលនាតិចៗទៅកាន់ទីតាំងអង្គុយ បន្ទាប់មកឈរ។
- កុំទុកឲ្យខ្លួនរបស់អ្នកខ្វះជាតិទឹក ៖ ចូរផឹកទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេសនៅពេលដែលខ្លួនកំពុងតែបាត់បង់ជាតិទឹកខ្លាំងដែលត្រូវបានបង្កឡើងដោយបែកញើស ឬកំពុងតែស្ថិតនៅក្នុងអាកាសធាតុក្តី។ ផឹកទឹកឲ្យបានគ្រប់គ្រាន់មុន អំឡុងពេល និងក្រោយពេលធ្វើលំហាត់ប្រាណ ឬលេងកីឡា៕