អាការៈក្តៅក្រហាយដើមទ្រូង គឺជាសញ្ញាព្រមាននៃជំងឺរលាកក្រពះ។ យ៉ាងណាមិញ យុទ្ធសាស្ត្រមួយចំនួនខខាងក្រោមនជអាចជួយបន្ថយអាការៈក្រហាយទ្រូងរបស់អ្នកបាន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មើលអ្វីដែលអ្នកបានញ៉ាំ ៖ ជៀសវាងអាហារមួយចំនួនដែលជម្រុញឲ្យក្រហាយទ្រូង ប៉ុន្តែក៏មើលពីអាហារមួយចំនួន ដូចជាកាហ្វេអ៊ីន ទឹកក្រូច សូកូឡា និងអាហារដែលមានជាតិខ្លាញ់ផងដែរ។ ញ៉ាំអាហារដែលមានជាតិសរសៃបន្ថែមដើម្បីរក្សាចលនារបស់ពោះវៀន។ បន្ថយបរិមាណនៃអាហារ ដោយព្យាយាមញ៉ាំអាហារអោយបាន ៥ ទៅ ៦ ដងក្នុងមួយថ្ងៃ ជាជាងញ៉ាំអាហារបីដងក្នុងមួយថ្ងៃប៉ុន្តែជាអាហារដែលមានបរិមាណច្រើន។ ញ៉ាំអាហារច្រើនក្នុងពេលតែមួយ គឺជាអ្នកជម្រុញនៃការក្រហាយទ្រូងដ៏ធំ។
- មើលថានៅពេលណាដែលអ្នកញ៉ា ៖ សូមកុំញ៉ាំអាហារ ២ ឬ ៣ ម៉ោងមុននឹងគេង ដូចនេះក្រពះរបស់អ្នកមានឱកាសក្នុងការនៅទទេមុននឹងអ្នកគេងស្មើ។
- មើលពីរបៀបដែលអ្នកញ៉ាំ ៖ ចូរញ៉ាំយឺតៗ ចូរញ៉ាំតិចៗ
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- សម្រកទម្ងន់ ៖ ការឡើងធំក្បាលពោះ អាចសង្កត់ប្រឆាំងនឹងក្រពះ ជម្រុញដល់អាស៊ីតច្រាលឡើងទៅក្នុងបំពង់អាហារ។
- កំណត់ចំណាំ ៖ សូមកត់ត្រានូវអ្វីដែលអ្នកបានញ៉ាំ និងនៅពេលណាដែលរោគសញ្ញានៃការក្រហាយទ្រូងកើតមាន ដូចនេះអ្នកនឹងកំណត់បាននូវអាហារណាមួយដែលជម្រុញឲ្យមានរោគសញ្ញា និងអាចជៀសវាងវាបាន។
- បន្ធូរខ្សែក្រវ៉ាត់របស់អ្នក ៖ សម្លៀកបំពាក់ចង្អៀតជម្រុញឲ្យមានសម្ពាធនៅនឹងពោះ៕