លំហាត់ប្រាណជាមួយនឹងការលើកដុំដែក អាចជួយឲ្យសាច់ដុំ និងសុខភាពរបស់អ្នកបានល្អប្រសើរ។ ប៉ុន្តែ វាជារឿងសំខាន់ ដើម្បីហ្វឹកហាត់ប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមក្បួនខ្នាត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សាលាពេទ្យ Harvard Medical School បង្ហាញពីវិធីសាស្ត្រលើកដុំដែកដូចខាងក្រោមនេះ ៖
- ចំណាយពេល ៥ ទៅ ១០ នាទីមុននឹងអ្នកលើកដុំដែកដើម្បីដើរជុំវិញ និងកម្តៅសាច់ដុំ។ ក្រោយពីលើករួច សូមធ្វើឲ្យខ្លួនប្រាណត្រជាក់ជាមួយនឹងការទាញសាច់ដុំថ្នមៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- យកចិត្តទុកដាក់បន្ថែមទៅនឹងទម្រង់របស់អ្នកជាជាងទម្ងន់ដែលអ្នកលើក។ ធ្វើវាយឺតៗជាមួយនឹងបច្ចេកទេសត្រឹមត្រូវ។
- រាប់ដល់ ៣ នៅពេលដែលលើក និងដាក់ចុះដើម្បីប្រាកដថា អ្នកកំពុងតែលើកបានត្រឹមត្រូវ។ ដកដង្ហើមចេញពេលអ្នកលើក និងដកដង្ហើមចូលនៅពេលដែលអ្នកដាក់ចុះ។
- បង្កើនទម្ងន់សន្សឹមៗ ដើម្បីធ្វើឲ្យខ្លួនរបស់អ្នកស៊ាំ។
- អនុញ្ញាតឲ្យសាច់ដុំរបស់អ្នកសម្រាកឲ្យបានយ៉ាងហោចណាស់ ៤៨ ម៉ោងចន្លោះការធ្វើម្តងៗ៕