មិនមានតេស្តជាក់លាក់ណាចាំបាច់ ដើម្បីកំណត់អំពីការអត់មានរដូវនោះទេ ប៉ុន្តែជួនកាល ស្ត្រីដែលមានរោគសញ្ញានៃការអស់រដូវ និងមានរដូវមិនទៀងទាត់ អាចត្រូវបានធ្វើតេស្តមួយចំនួន ដើម្បីកំណត់ពីមុខងារនៃក្រពេញអូវែរបស់ពួកគេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឧទាហរណ៍ តេស្តអាចត្រូវបានធ្វើ ដើម្បីញែកចេញពីការមានផ្ទៃពោះ ឬមូលហេតុដទៃទៀតនៃការខកខានមិនមករដូវ ដែលមានដូចជាជំងឺនៃក្រពេញទីរ៉ូអ៊ីតមួយចំនួន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កម្រិតនៃអ័រម៉ូន FSH (follicle-stimulating hormone) ជារឿយៗត្រូវបានគេវាស់នៅក្នុងឈាម ដើម្បីកំណត់ថាតើស្ត្រីកំពុងតែឈានចូលដល់ការអស់រដូវ និងថាតើក្រពេញអូវែរបស់គាត់កំពុងតែធ្វើការល្អយ៉ាងណា។
អ័រម៉ូន FSH ភ្ញោចលើក្រពេញអូវែឲ្យផលិតអ័រម៉ូនអឺស្ត្រូសែន ដូចនេះកម្រិតនៃអ័រមូននេះកើនឡើងនៅពេលដែលកម្រិតអ័រម៉ូនអឺស្ត្រូសែនថយចុះ។
កម្រិតអ័រម៉ូន FSH ដែលកើនឡើងលើសពី ៤០ mIU/ml ត្រូវបានគេចាត់ទុកថា ជាលក្ខណៈនៃការអស់រដូវ។ កម្រិតអ័រម៉ូននៃក្រពេញអូវែ ក៏អាចត្រូវបានគេពិនិត្យផងដែរ នៅពេលដែលវាទាបជាង ៣២ pg/ml គឺបង្ហាញថាអស់រដូវ៕