ការគេងថ្ងៃ ចំពោះកុមារភាគច្រើន វាគឺជារឿងមួយសំខាន់ខ្លាំង។ ហេតុអ្វី? ការគេង គឺជាតម្រូវការចាំបាច់មួយ សម្រាប់ជួយឲ្យគេមានសុខភាពល្អ រឹងមាំ ភ្លឺស្វាងស្មារតី និងលូតលាស់បានល្អ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ដើម្បីឲ្យកុមារតូៗទទួលបានវាគ្រប់គ្រាន់ ការគេងពេលថ្ងៃ ជាធម្មតា គឺជារឿងចាំបាច់។ ការវិវត្តនៃរាងកាយ និងស្មារតីកើតមានឡើងនៅពេលកុមារភាព ហើយការគេងថ្ងៃផ្តល់នូវពេលដ៏ចាំបាច់ខ្លាំងសម្រាប់ការលូតលាស់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការគេងថ្ងៃ ក៏ជួយឲ្យកុមារមិនឲ្យក្លាយជាអស់កម្លាំង ដែលមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេនោះទេ ប៉ុន្តែក៏ធ្វើឲ្យពួកគេពិបាកគេងលក់នៅពេលយប់ផងដែរ។

ការគេងថ្ងៃផ្តល់ឲ្យឪពុកម្តាយបានសម្រាករយៈពេលខ្លីមួយអំឡុងពេលថ្ងៃ និងពេលដែលត្រូវធ្វើការងារផ្ទះជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង