ការឈឺពោះ អាចកើតមានឡើងម្តងម្កាលចំពោះមនុស្សគ្រប់គ្នា មិនថាចាស់ ឬក្មេងនោះទេ។ ខាងក្រោមនេះ គឺជាការណែនាំមួយចំនួន ដើម្បីដោះស្រាយបញ្ហាការឈឺពោះរបស់កុមារ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ឲ្យពួកគេសម្រាក ហើយជៀសវាងការធ្វើសកម្មភាពនានា ជាពិសេសក្រោយពីការញ៉ាំ
- ផ្តល់ជាតិទឹក ដូចជាទឹកសុទ្ធ ឬទឹកផ្លែឈើស្រស់
- ជៀសវាងអាហារហឺរ និងកាហ្វេអ៊ីន ឬភេសជ្ជៈដែលមានជាតិស្កររហូតដល់៤៨ម៉ោង ក្រោយពីរោគសញ្ញាបាត់ទៅវិញអស់
- ជម្រុញកូនរបស់អ្នកឲ្យជុះលាមក
- សួរគ្រូពេទ្យមុននឹងឲ្យថ្នាំសម្រាប់ការឈឺពោះ (ថ្នាំខ្លះអាចរារាំង ឬធ្វើឲ្យការឈឺកាន់តែអាក្រក់ទៅៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលណាដែលគួរតែទាក់ទងទៅគ្រូពេទ្យ?
សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗ ប្រសិនបើកូនរបស់អ្នកមានបញ្ហាដូចខាងក្រោម ៖
- ឈឺជាប់នៅផ្នែកខាងស្តាំនៃពោះ ដែលអាចជារោគសញ្ញានៃជំងឺរលាកខ្នែងពោះវៀន
- ឈឺមានតែមួយចំហៀងពោះ
- ឈឺពោះខ្លាំង ឬឈឺកាន់តែអាក្រក់ទៅៗ ឬឈឺដែលមិនបាត់ទៅវិញក្នុងរយៈពេល ២៤ ម៉ោង
- ឈឺ ឬតឹងនៅពេលដែលអ្នកសង្កត់ពោះ
- ពោះប៉ោង ឬពោះដែលរឹងនៅពេលប៉ះ
- ឈឺក្រលៀន ឬឈឺ ឬហើមពងស្វាស
- គ្រុនក្តៅដែលមិនអាចពន្យល់បាន
- ក្អួត ឬរាគខ្លាំង
- ហូរឈាមពីគូថ
- ឈាមនៅក្នុងលាមក ឬកំអួត
- គ្រោះថ្នាក់ពោះថ្មីៗ៕