អ្នកជំងឺជាច្រើនដែលធ្លាប់មានការហូរឈាមក្នុងខួរក្បាល គឺអាចរស់រានមានជីវិត។ ទោះជាយ៉ាងណាក៏ដោយ អត្រានៃការរស់រានមានជីវិតត្រូវបានថយចុះនៅពេលដែលការហូរឈាមកើតមាននៅក្នុងកន្លែងមួយចំនួននៃខួរក្បាល ឬប្រសិនបើការហូរឈាមដំបូង គឺធំខ្លាំង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកជំងឺរស់រានក្រោយការហូរឈាមក្នុងខួរក្បាលនោះ ការជាសះស្បើយអាចចំណាយពេលជាច្រើនខែ។ ការចំណាយពេលយូរ និងជាមួយនឹងការព្យាបាលដោយចលនា ការព្យាបាលដោយការនិយាយជាដើម សុទ្ធតែអាចឲ្យអ្នកជំងឺមានដំណើរការមុខងារមកវិញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចបន្សល់ទុកជាមួយនឹងការខ្សោយជានិរន្ត ឬបញ្ហានៃការដឹងញាណ។ អ្នកជំងឺដទៃទៀតអាចមានការប្រកាច់ម្តងម្កាល ឈឺក្បាល ឬបញ្ហានៃការចងចាំ។
ចំពោះលក្ខខណ្ឌពិសេសវិញ កុមារអាយុតិចជាង៣២សប្តាហ៍នៃការមានផ្ទៃពោះរបស់ម្តាយ គឺមានហានិភ័យខ្ពស់ក្នុងការវិវត្តជាការហូរឈាមក្នុងខួរក្បាល ដែលត្រូវបានបង្កឡើងដោយភាពមិនទាន់ពេញលេញនៃសរសៃឈាម។ ភាគរយនៃកុមារកើតមិនគ្រប់ខែ អាចវិវត្តកើតមានការហូរឈាមខាងក្នុងខួរក្បាល។ នេះអាចនាំឲ្យរីកខួរក្បាល និងអាចជាភាពធ្ងន់ធ្ងរមួយ៕