ប្រសិនបើអ្នកគិតថា កូនតូចអ្នកមានចៃ សូមទាក់ទងទៅគ្រូពេទ្យ។ គ្រូពេទ្យអាចណែនាំសាប៊ូ ក្រែម ឬផលិតផលនានាដើម្បីសម្លាប់ចៃ។ ផលិតផលទាំងនោះ អាចទិញបានដោយមាន ឬមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ វាអាស្រ័យលើគ្រូពេទ្យគិតថាណាមួយដែលនឹងមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់កូនអ្នក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ចៃមិនពិបាកក្នុងការកម្ចាត់ចោលនោះទេ ប៉ុន្តែប្រសិនបើកូនអ្នកនៅតែកើតមានចៃក្នុងរយៈពីរសប្តាហ៍ក្រោយពីអ្នកបានចាប់ផ្តើមការព្យាបាលនោះ សូមប្រាប់ឲ្យគ្រូពេទ្យរបស់អ្នកបានដឹង។ គ្រូពេទ្យអាចសាកល្បងថ្នាំដទៃទៀត ឬធ្វើការព្យាបាលដដែលក្នុងករណីដែលពងចៃបន្សល់ និងបង្កើតកូនក្រោយពីព្យាបាលនោះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជាធម្មតា ការព្យាបាលដោយថ្នាំលើចៃនឹងសម្លាប់ចៃ និងពងចៃ ប៉ុន្តែវាក៏អាចចំណាយពេលជាច្រើនថ្ងៃ ដើម្បីឲ្យការរមាស់នោះបាត់ផងដែរ។

គ្រូពេទ្យអាចណែនាំឲ្យអ្នកសិតសក់សើមដោយប្រើស្និតញឹក ដើម្បីកម្ចាត់ចៃ និងពងចៃ ព្រមទាំងកក់សក់ និងថែរក្សាអនាម័យ។

ការអេសក្បាលច្រើនពេក អាចនាំឲ្យឆ្លងមេរោគលើលលាដ៏ក្បាល។ សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗប្រសិនបើកក្បាលរបស់អ្នកកូន ៖

  • ស្បែកក្បាល ឡើងក្រហម ឬតឹង
  • ក្បាលមានក្រម៉ និងហៀរទឹករងៃ
  • ហើមកូនកណ្តុរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង