ប្រព័ន្ធភាពស៊ាំ ដែលត្រូវបានបង្កើតឡើងដោយកោសិកាពិសេស ប្រូតេអ៊ីន ជាលិកា និងសរីរៈនោះ វាអាចការពារមនុស្សយើង ព្រមទាំងជួយប្រឆាំងនឹងមេរោគជារៀងរាល់ថ្ងៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្នុងករណីជាច្រើន ប្រព័ន្ធភាពស៊ាំ ពិតជាបំពេញមុខងារបានល្អ ដើម្បីរក្សាឲ្យមនុស្សយើងមានសុខភាពល្អ និងការពារពីការឆ្លងមេរោគ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉ុន្តែ ជួនកាល បញ្ហានៃប្រព័ន្ធភាពស៊ាំផ្ទាល់ក៏អាចនាំឲ្យមានការឆ្លងមេរោគ និងកើតមានជំងឺនានាផងដែរ។
ប្រព័ន្ធភាពស៊ាំ គឺជាអ្នកការពារនៃខ្លួនប្រាណប្រឆាំងមេរោគដែលបានជ្រាតចូលនៅក្នុងខ្លួន។ តាមរយៈនៃការឆ្លើយតបនៃភាពស៊ាំនោះ ប្រព័ន្ធភាពស៊ាំវាយប្រហារមេរោគ និងសារធាតុដែលជ្រាតចូលក្នុងប្រព័ន្ធខ្លួនប្រាណរបស់យើង និងអ្វីដែលឲ្យកើតជាជំងឺ។
ប្រព័ន្ធភាពស៊ាំត្រូវបានបង្កើតឡើងជាប្រព័ន្ធនៃកោសិកា ជាលិកា និងសរីរៈដែលធ្វើការជាមួយគ្នា ដើម្បីការពារខ្លួនប្រាណ៕