តើភាពខ្វាក់ពណ៌អ្វី?
ប្រសិនបើមានបញ្ហាខ្លះជាមួយសារធាតុពណ៌នៅក្នុងកោណភ្នែក អ្នកនឹងមិនឃើញពណ៌តាមរបៀបធម្មតានោះទេ។ នេះត្រូវបានគេហៅថា កង្វះខាតពណ៌ ឬខ្វាក់ពណ៌។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើជាតិពណ៌មួយកំពុងតែខ្វះខាត ភ្នែកអាចមានបញ្ហានៃការឃើញពណ៌មួយចំនួន។ បញ្ហាងងឹតពណ៌ក្រហម-បៃតង ដែលពណ៌ក្រហម និងបៃតងអាចមើលទៅដូចគ្នា ដែលជាទម្រង់ទូទៅនៃជំងឺងងឹតពណ៌នេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកជំងឺដែលមានបញ្ហាងងឹតពណ៌ខៀវ-លឿង ក៏សឹងតែដូចទៅនឹងបញ្ហាងងឹតពណ៌ក្រហម-បៃតងផងដែរ។
ចំពោះភ្នែកមួយចំនួន មិនមានជាតិពណ៌ណាមានវត្តនោះទេ ដូចនេះភ្នែកមិនឃើញពណ៌ទាំងអស់តែម្តង។ ទម្រង់ធ្ងន់ធ្ងរបំផុតនៃជំងឺនេះត្រូវបានគេហៅថា achromatopsia។
ជាទូទៅជំងឺងងឹតពណ៌ គឺជាបញ្ហាសេនេទិចដែលកើតមានយ៉ាងកម្រចំពោះស្ត្រី។ នៅពេលដែលមនុស្សមានការងងឹតពណ៌ ជាធម្មតា វាដោយសារតែភ្នែករបស់ពួកគេមិនបង្កើតកោសិកាពណ៌ចាំបាច់សម្រាប់គំហើញរបស់ពួកគេ៕