មាត់ និងធ្មេញដើរតួសំខាន់ក្នុងការរំលាយអាហារ។ អាហារត្រូវបានរំលាយ និងធ្វើឲ្យសើមនៅក្នុងមាត់។ ប្រភេទនៃធ្មេញនីមួយៗដើរតួខុសៗគ្នាក្នុងដំណើរការនៃការទំពារ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ធ្មេញខាងមុខកាត់ចំណីអាហារនៅពេលដែលអ្នកទំពារលើវា។ ធ្មេញបន្ទាប់ពីធ្មេញមុខនោះធ្វើឲ្យអាហារបែកចេញជាដុំតូចៗ។ ធ្មេញដែលជិតទៅដល់ធ្មេញថ្គាម សម្រាប់ច្របាច់អាហារឲ្យច្របល់ចូលគ្នា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ធ្មេញថ្គាម គឺទទួលខុសត្រូវសម្រាប់អាហាររឹងៗ។ ស្របជាមួយគ្នានេះ អណ្តាតជួយជម្រុញ និងអាចទប់អាហារទៅនឹងធ្មេញ។
នៅពេលដែលយើងទំពារ ក្រពេញទឹកមាត់បញ្ចេញទឹកមាត់ដែលផ្សើមអាហារ និងជួយបំបែកវា។ ក៏ដូចជាផ្សំពីអង់ហ្ស៊ីមរំលាយអាហារផងដែរនោះ ទឹកមាត់ធ្វើឲ្យងាយស្រួលទំពារ និងលេបអាហារ។
នៅពេលដែលអាហារត្រូវបានបម្លែងទៅជាទន់ វាត្រូវបានរុញចូលទៅក្នុងបំពង់ក និងត្រូវបានលេប។ នៅពេលដែលយើងលេប កន្លើតបានបិតផ្លូវខ្យល់ ដើម្បីការពារអាហារចូលទៅក្នុងច្រមុះ៕