វិធីគ្រប់គ្រងការឈឺចាប់អំឡុងពេលសម្រាលកូន គឺជាជម្រើសផ្ទាល់ខ្លួនសម្រាប់ស្ត្រីម្នាក់ៗ ជាពិសេសចំពោះស្ត្រីមួយចំនួនដែលមិនចង់ប្រើថ្នាំ ឬជំនួយពីគ្រូពេទ្យ ពោលគឺចង់សម្រាលតាមបែបធម្មជាតិសុទ្ធសាធតែម្តង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាដំណឹងល្អសម្រាប់អ្នកម្តាយ គេហទំព័រ womenshealth.gov បានណែនាំអំពីបច្ចេកងាយៗក្នុងការគ្រប់គ្រងការឈឺចាប់ពីធម្មជាតិ សម្រាប់ប្រើប្រាស់អំឡុងពេលសម្រាលកូន ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អនុវត្តបច្ចេកទេសនៃការបន្ធូរអារម្មណ៍ និងដកដង្ហើមជ្រៅៗ
- បន្ថយការឈឺចាប់ជាមួយនឹងការត្រាំ ឬងូតទឹកក្តៅ ឬសុំឲ្យស្វាមីរបស់អ្នកម៉ាស្សាដល់អ្នក
- ប្រើប្រាស់ការព្យាបាលដោយកម្តៅ និងត្រជាក់ ដូចជាស្អំទឹកកកលើថ្ងាសក្រោម និងស្អំទឹកក្តៅត្រង់ចង្កេះរបស់អ្នក
- ស្វែងរកការគាំទ្រពីឆ្មប ឬមនុស្សដែលអ្នកស្រលាញ់
- សម្រេចចិត្តថាតើទីតាំងណាមួយដែលល្អបំផុតសម្រាប់អ្នកអំឡុងពេលឈឺពោះជិតកើត ដែលវាអាចឈរ កោងខ្នង ឬអង្គុយ៕