ការពុលអាហារ អាចបណ្តាលឲ្យមានរោគសញ្ញាជាទូទៅដូចខាងក្រោម ៖
- ឈឺរមួលពោះ
- ក្អួត
- រាក។
នេះអាចបណ្តាលឲ្យបាត់បង់ជាតិទឹកច្រើន និងជាមួយនឹងការចង្អោរ ឬក្អួត វាអាចជារឿងពិបាក ដើម្បីបំពេញជាតិទឹកនោះ ដែលនេះនាំឲ្យមានការខ្វះជាតិទឹក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្នុងប្រទេសកំពុងអភិវឌ្ឍដែលការឆ្លងជំងឺអាចបណ្តាលឲ្យរាកនោះ មនុស្សរាប់ពាន់នាក់ស្លាប់ដោយសារខ្វះជាតិទឹក។
យ៉ាងណាមិញ សរីរៈដទៃទៀតអាចត្រូវបានឆ្លងមេរោគ និងត្រូវបានប៉ះពាល់ដោយការពុលអាហារនេះ។ រោគសញ្ញានឹងអាស្រ័យទៅលើថាតើសរីរៈណាដែលត្រូវបានពាក់ព័ន្ធ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើពេលណាការពុលអាហារគួរតែទៅជួបនឹងគ្រូពេទ្យ?
ជាមួយនឹងការផឹកទឹក និងការសម្រាក ការឆ្លងមេរោគភាគច្រើននឹងបាត់ទៅវិញក្នុងរយៈពេល២៤ម៉ោង។ គ្រូពេទ្យអាចត្រូវបានទាក់ទង ប្រសិនបើការក្អួត ឬចង្អោរត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញាដូចខាងក្រោមនេះ៖
- គ្រុនក្តៅ
- ឈាមក្នុងលាមក
- រោគសញ្ញានៃការខ្វះជាតិទឹកដូចជា ធីងធោងនៅពេលដែលឈរ ខ្សោយ ថយចុះបរិមាណទឹកនោម
- រាកដែលមានរយៈពេលយូរជាង ៧២ ម៉ោង
- ការក្អួតដែលមិនឲ្យអ្នកផឹកទឹកបង្គ្រប់ជាតិទឹកបាន៕