រោគសញ្ញានៃការពុលឡានមានដូចជាចង្អោរ ក្អួត វិលមុខ បែកញើស និងមានអារម្មណ៍មិនស្រួលខ្លួនក្នុងខ្លួន។ រោគសញ្ញាទាំងនេះ កើតឡើងដោយសារការផ្លាស់ប្តូរលំនឹងនៅក្នុងត្រចៀក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយអ្នកការពារ និងកាត់បន្ថយភាពធ្ងន់ធ្ងរនៃការពុលឡាន ៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ជៀសវាងការសេពគ្រឿងស្រវឹង និងអាហាររាវ អាហារហឺរ ឬសម្បូរជាតិខ្លាញ់
  2. ជៀសវាងអាហារដែលមានក្លិន
  3. ជៀសវាងកន្លែងអង្គុយ ដែលអាចធ្វើឲ្យអ្នកពុល ដូចជាអង្គុយកៅអីខាងក្រោយពេក ឬកន្លែងដែលធំក្លិនសាំង
  4. កុំអង្គុយបញ្ច្រាសទិសពេលធ្វើដំណើរ
  5. អ្នកគួរអង្គុយនៅកៅអីខាងមុខនៃរថយន្ត
  6. កុំអានសៀវភៅ ឬចុចទូរសព្ទ័ពេលធ្វើដំណើរ
  7. នៅពេលធ្វើដំណើរ អ្នកគួរដាក់ខ្សែក្រវ៉ាត់ ដើម្បីឲ្យខ្លួនអ្នកនៅនឹង
  8. បង្ហើបកញ្ចក់ខ្លះ ដើម្បីឲ្យខ្យល់ចេញចូលបាន
  9. កុំអង្គុយជិតអ្នកដែលពុលឡានដូចគ្នា ព្រោះសម្លេងដែលគេចង្អោរ និងក្លិនមិនល្អអាចនាំឲ្យអ្នកពុលដែរ
  10. លេបថ្នាំកុំឲ្យពុលឡានបង្ការទុកជាមុន ៣០ នាទី មុនធ្វើដំណើរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង