អំឡុងពេលនៃការក្តៅប្រកាច់ ជារឿយៗ កុមារបាត់បង់ស្មារតី និងញាក់ មានចលនានៃអវៈយវៈទាំងលើទាំងក្រោយ។ មិនជាជួបញឹកញាប់ទេ កុមារអាចក្លាយជារឹង ឬគាំងនូវផ្នែកណាមួយនៃខ្លួន ដូចជាដៃម្ខាង ឬជើងម្ខាង ឬមានចំហៀងណាមួយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការក្តៅប្រកាច់ភាគច្រើនមានរយៈពេលមួយ ឬពីរនាទីប៉ុណ្ណោះ ទោះបីជាកុមារមួយចំនួនអាចមានរយៈពេលលឿនជាងនេះ ឬអ្នកខ្លះទៀតអាចមានរយៈពេលលើសពី ១៥ នាទីក៏មាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ភាគច្រើននៃកុមារដែលមានការក្តៅប្រកាច់ មានសីតុណ្ហភាពនៅក្នុងខ្លួនលើសពី ៣៨,៨ អង្សារសេ។ ការក្តៅប្រកាច់ ភាគច្រើនកើតមានឡើងអំឡុងពេលថ្ងៃដំបូងនៃគ្រុនក្តៅរបស់កុមារ។ កុមារដែលទំនងជាមានការក្តៅប្រកាច់ មិនត្រូវបានគេចាត់ទុកថា មានជំងឺឆ្កួតជ្រូកនោះទេ។
ជំងឺឆ្កួតជ្រូក ត្រូវបានសម្គាល់ដោយការប្រកាច់កើតមាន ហើយមានទៀតដែលមិនត្រូវបានជម្រុញដោយគ្រុនក្តៅនោះទេ។
អ្វីខ្លះជម្រុញឲ្យកុមារទំនងជាមានការក្តៅប្រកាច់កើតមានឡើងវិញ?
កត្តាមួយចំនួនជម្រុញហានិភ័យកុមារឲ្យមានការក្តៅប្រកាច់កើតមានឡើងវិញរួមមាន កុមារមានអាយុតិចជាង ១៥ ខែអំឡុងពេលប្រកាច់ដំបូង គ្រុនក្តៅជាញឹកញាប់ និងមានសមាជិកគ្រួសារមានប្រវត្តិក្តៅប្រកាច់នេះ។
ប្រសិនបើការប្រកាច់កើតមានលឿន ក្រោយពីការគ្រុនក្តៅបានចាប់ផ្តើម ឬនៅពេលដែលសីតុណ្ហភាពគឺទាបនោះ ហានិភ័យនៃការមានសារជាថ្មី គឺខ្ពស់។ ការក្តៅប្រកាច់ដំបូង ហើយយូរ មិនជម្រុញឲ្យមានហានិភ័យនៃការក្តៅប្រកាច់សារជាថ្មីនោះទេ មិនថាការក្តៅប្រកាច់ដំបូងលឿន ឬយូរនោះទេ៕