ប្រសិនបើការមានផ្ទៃពោះ គឺក្រៅស្បូន ស៊ុតមិនអាចវិវត្តបាននោះទេ ដូចនេះជាលិកាក្រៅស្បូននោះត្រូវតែត្រូវបានគេយកចេញ។ ប្រសិនបើការមានកូនក្រៅស្បូនត្រូវបានរកឃើញភ្លាមៗ គ្រូពេទ្យអាចផ្តល់ឲ្យអ្នកនៅថ្នាំដែលត្រូវបានគេហៅថា methotrexate។ ថ្នាំនេះរំលាយពងស៊ុត ហើយរាងកាយរបស់អ្នកនឹងស្រូបយកវា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការមានកូនក្រៅស្បូនដែលមិនត្រូវបានរកឃើញបានទាន់ពេល ឬដែលបណ្តាលឲ្យសរីរៈខាងក្នុងធ្លាយនោះ ការព្យាបាល គឺតម្រូវឲ្យធ្វើការវះកាត់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើនឹងមានកូនក្រៅស្បូនទៀតទេ ប្រសិនបើខ្ញុំមានផ្ទៃពោះម្តងទៀតនោះ?
ប្រសិនបើអ្នកមានកូនក្រៅស្បូន អ្នកហាក់ដូចជាងាយនឹងមានវាម្តងទៀត។ អ្នកក៏អាចមានបញ្ហាទៅនឹងការមានផ្ទៃពោះម្តងទៀតផងដែរ។ អ្នកគួរតែផ្តល់ពេលដល់ខ្លួនអ្នកដើម្បីឲ្យជាសះស្បើយសិន មុននឹងអ្នកព្យាយាមមានទម្ងន់ ក្រោយពីមានកូនក្រៅស្បូននោះ៕