ខណៈដែលមិនមានចំណីអាហារណាដែលត្រូវបានណែនាំសម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះនោះ ខាងក្រោមនេះ គឺជាអាហារមួយចំនួនដែលអាចជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមឲ្យនៅថេរ ហើយជៀសវាងផលវិបាកនានា។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • អ្នកឯកទេសខាងចំណីអាហារអាចជួយអ្នកកំណត់ពីរបបអាហារដែលល្អសម្រាប់អ្នក
  • ការញ៉ាំអាហារផ្សេងៗគ្នាត្រូវបានគេណែនាំ ហើយវាជារឿងប្រសើរក្នុងការញ៉ាំអាហារក្នុងបរិមាណតិចតែច្រើនដងជាជាងញ៉ាំអាហារច្រើន
  • ស្ត្រីជាច្រើនដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ នឹងត្រូវបានទទួលដំបូន្មានឲ្យញ៉ាំអាហារដែលមានជាតិស្ករតិចជាងញ៉ាំអាហារធម្មតា ហើយញ៉ាំអាហារដែលមានជាតិសរសៃ
  • (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
  • វាជារឿងសំខាន់ដើម្បីកំណត់ពីការញ៉ាំអាហារ និងផឹកភេសជ្ជៈដែលផ្អែម ដូចជាទឹកក្រូច ឬបង្អែម
  • អាហារសំបូរទៅដោយជាតិសរសៃ ដូចជាផ្លែឈើ និងបន្លែ ក៏ដូចជាគ្រាប់ធញ្ញជាតិ មិនត្រឹមតែផ្តល់សារជាតិចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែវារក្សាកម្រិតជាតិស្ករនៅក្នុងឈាមឲ្យនៅថេរផងដែរ
  • ការរំលងមិនញ៉ាំអាហារ មិនត្រូវបានគេណែនាំនោះទេ នៅពេលដែលការធ្វើរបៀបនេះជម្រុញឲ្យមានការឡើងចុះមិនត្រឹមត្រូវ ចំពោះកម្រិតជាតិស្ករនៅក្នុងឈាមនោះ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង