ការដុសធ្មេញតែមួយមុខអាចសម្អាតមាត់ធ្មេញរបស់អ្នកត្រឹមតែ៧៥%ប៉ុណ្ណោះ។ នេះជាមូលហេតុដែលវាជារឿងចាំបាច់ក្នុងការខ្ពុរមាត់បន្ថែម ដើម្បីឲ្យមាត់ធ្មេញស្អាតបាន១០០% ហើយអាចកម្ចាត់មេរោគដែលបណ្តាលឲ្យមានជាបន្ទះនៅក្នុងមាត់ និងមានជំងឺរលាកអញ្ចាញធ្មេញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការស្រាវជ្រាវបានបង្ហាញថា វាគ្រាន់តែចំណាយពេល២១ថ្ងៃប៉ុណ្ណោះដើម្បីបង្កើតទម្លាប់នោះ។ ដូចនេះការដុសសម្អាត់ពីរដងក្នុងមួយថ្ងៃ និងការខ្ពុរមាត់ឲ្យបានម្តងក្នុងមួយថ្ងៃរយៈពេល២១ថ្ងៃជាប់គ្នាគឺជារឿងចាំបាច់។ ការចំណាយពេលត្រឹមតែប៉ុន្មាននាទីដើម្បីថែទាំមាត់ធ្មេញរបស់អ្នកជារៀងរាល់ថ្ងៃនោះ អាចជួយអ្នកឲ្យមានសុខភាពល្អក្នុងមួយជីវិតរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ ប្រសិនបើអ្នកប្រើទឹកខ្ពុរមាត់២ដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃនោះ អ្នកអាចចាប់ផ្តើមសម្គាល់នូវការប្រែប្រួលខាងក្រោមនេះ ៖
- បន្ថយការហើមអញ្ចាញធ្មេញ
- អញ្ចាញធ្មេញរបស់អ្នកមិនហូរឈាមនៅពេលដែលអ្នកដុសនោះទេ
- អញ្ចាញធ្មេញរបស់អ្នកប្រែជាពណ៌ស៊ីជម្ពូជាងក្រហម
- មាត់របស់អ្នកមានអារម្មណ៍ស្រស់ថ្លា និងស្អាត។
ឥលូវនេះ ជាពេលដែលត្រូវញញឹម។ មាត់មានសុខភាពល្អ គឺជាផ្នែកនៃសុខភាពរបស់អ្នក ដូចនេះសូមរក្សាទម្លាប់នោះ៕