ខណៈដែលការឈឺក្បាលភាគច្រើនបំផុត គឺមិនធ្ងន់ធ្ងរ ប៉ុន្តែមានរោគសញ្ញាមួយចំនួនអាចជាបញ្ហាធំ ហើយក៏ជាពេលដែលអ្នកត្រូវជួបនឹងគ្រូពេទ្យផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សាលវិទ្យាល័យវេជ្ជសាស្រ្ត Harvard Medical School បាននិយាយអំពីលក្ខខណ្ឌមួយចំនួន ដែលទាក់ទងទៅនឹងការឈឺក្បាល ដែលអ្នកអ្នកគួរតែប្រញាប់ទៅជួបនឹងគ្រូពេទ្យដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- វិវត្តមានការឈឺក្បាលញឹកញាប់ភ្លាមៗ ក្រោយពីអាយុ ៥០ ឆ្នាំ
- ឈឺក្បាលដែលធ្ងន់ធ្ងរ ឬមានអារម្មណ៍កាន់តែឈឺខ្លាំងឡើងៗដែលអ្នកមិនធ្លាប់
- ការឈឺក្បាលដែលមានការឈឺខ្លាំងឡើងៗ ឬឈឺដែលកាន់តែអាក្រក់ទៅនៅពេលដែលអ្នកក្អក ឬធ្វើចលនា
- ការឈឺក្បាលដែលបណ្តាលឲ្យប្រែប្រួលចំពោះមុខងារនៃស្មារតី ឬបុគ្គលិកលក្ខណៈ
- ការឈឺក្បាលដែលវិវត្តមានក្រោយពីគ្រោះថ្នាក់ក្បាល
- ការឈឺក្បាលដែលធ្វើឲ្យអ្នកភ្ញាក់ពីដំណេក ឬរំខានដល់ជីវិតប្រចាំថ្ងៃ
- ឈឺក្បាលមានមកជាមួយនឹងរោគសញ្ញាដទៃទៀត រួមមានឈឺក្រហមភ្នែក ក្តៅខ្លួន រឹងក ភណ្ឌច្រលំ ព្រិលភ្នែក ស្ពឹក ខ្សោយ ឬប្រកាច់៕