ភាពអសកម្ម អាចជាមូលហេតុដែលធ្វើឲ្យអ្នកខ្ជឹល និងថមថយថាមពលប្រចាំថ្ងៃរបស់អ្នក។ប៉ុន្តែ មនុស្សជាច្រើនបែរជានិយាយថា ពួកគេអស់កម្លាំងខ្លាំងក្នុងការហាត់ប្រាណទៅវិញ។

ជំងឺអស់កម្លាំងរ៉ាំរ៉ៃ ត្រូវបានកំណត់ដោយការអស់កម្លាំងខ្លាំងដែលមិនអាចពន្យល់បានជារៀងរាល់ថ្ងៃ។

ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលមានជំងឺនេះហាក់ដូចជាមានកម្លាំងខ្សោយ និងកម្រិតនៃការស៊ូទ្រាំទាប ដែលធ្វើឲ្យសមត្ថភាពនៃការធ្វើលំហាត់ប្រាណរបស់ពួកគេមិនអាចធ្វើទៅបាន។

ទោះបីជាយ៉ាងណាក៏ដោយ ការពិនិត្យឡើងវិញនៃការស្រាវជ្រាវដែលរួមមានមនុស្សជាង ១៥០០ នាក់បានរកឃើញថា ការធ្វើលំហាត់ប្រាណបែរជាអាចបន្ថយភាពអស់កម្លាំងដល់អ្នកដែលមានជំងឺនេះទៅវិញ។

ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ការធ្វើលំហាត់ប្រាណអាចកាត់បន្ថយភាពអស់កម្លាំងក្នុងចំណោមអ្នកដែលមានសុខភាពល្អ និងអ្នកដែលមានជំងឺផ្សេងៗ ដូចជាជំងឺមហារីកជាដើម។ អ្វីដែលបន្ថែមទៀត សូម្បីតែការបង្កើនសកម្មភាពរាងកាយតិចតួចហាក់ដូចជាមានអត្ថប្រយោជន៍ច្រើនគួរសម។

ដើម្បីបង្កើនកម្រិតថាមពលរបស់អ្នក ចូរជំនួសឲ្យឥរិយាបថ ឬការរស់នៅបែបអសកម្មទៅជាអ្នកដែលសកម្ម។ ជាឧទាហរណ៍ សូមក្រោកឈរជាជាងអង្គុយចុះនៅពេលដែលអាចធ្វើទៅបាន ចូរយកជណ្តើរជំនួសឲ្យជណ្តើរយន្ត ហើយដើរជំនួសឲ្យការបើកបរ។

ប្រសិនបើការអស់កម្លាំង ជាញឹកញាប់រំខានដល់ការងារប្រចាំថ្ងៃរបស់អ្នក សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យ។

This image has an empty alt attribute; its file name is Uvimag-B6-for-FB-Post_190406.jpg
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលទៅកាន់គេហទំព័រ www.magnesium-uvimag-b6.fr

យ៉ាងណាមិញ យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់ ដើម្បីជួយឲ្យអ្នកមានកម្លាំង និងកាត់បន្ថយការប្រឈមទៅនឹងការអស់កម្លាំង នោះគឺ Uvimag B6 ©។

Uvimag B6 © ជាឱសថសម្រាប់ព្យាបាលការអស់កម្លាំង ការឈឺសាច់ដុំ ធ្វើឲ្យគេងលក់ស្រួល និងមានអារម្មណ៍ល្អ។ Uvimag B6 © ក៏ជាឱសថដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលរោគរមួលក្រពើ ឬការរមួលសាច់ដុំនៅពេលយប់។

សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង