ការឡើងទម្ងន់ឆាប់ពេក និងការមានផ្ទៃពោះ គឺជាកត្តាហានិភ័យពីរទូទៅបំផុតនៃការឡើងសង្វារ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជាទូទៅ សង្វារកម្រនឹងបង្កឲ្យមានការឈឺចាប់ ឬរមាស់ណាស់។ ពួកវាមិនបណ្តាលឲ្យមានរោគសញ្ញាជាបញ្ហាដទៃទៀតនោះទេ។ វាចាប់ផ្តើមចេញជាបន្ទាត់ខ្សែរក្រហម ឬសនៅលើស្បែក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

យ៉ាងណាមិញ មិនមានថ្នាំព្យាបាលនៅផ្ទះណាអាចផ្តល់ភាពប្រសើរឡើងដល់ការលេចចេញនៃសង្វារនេះនោះទេ។ មានភាពផ្សេងៗគ្នានៃការព្យាបាល ប៉ុន្តែមិនមានការព្យាបាលណាហាក់ដូចជាមានតម្លៃចំពោះការការពារ ឬការព្យាបាលបញ្ហានេះនោះទេ។

ជាទូទៅ ទោះបីជាមានផលិតផលអះអាងថា អាចបំបាត់សង្វារក្តី ប៉ុន្តែ វាត្រូវបានគេយល់ស្របថា មិនមានការបង្ហាញថា ក្រែម ឬប្រេងនានានឹងធានាបង្កើតនូវភាពប្រសើរឡើងចំពោះការលេចចេញនៃសង្វារនោះទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង