ទេ ការលាងសម្អាតទ្វារមាសមិនការពារការមានផ្ទៃពោះនោះទេ។ ជាការពិត ការលាងសម្អាត គឺជាគំនិតអាក្រក់ទៅវិញទេ សម្រាប់ការពន្យារកំណត់ដោយហេតុផលជាច្រើន ដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មេជីវិតឈ្មោលពិតជាហែលបានលឿន។ រាប់ពាន់មេជីវិតឈ្មោល អាចទៅដល់ស្បូនបាននៅពេលដែលស្ត្រីគ្រាន់តែចាប់ផ្តើមលាងនោះ។
- សម្ពាធនៃការទឹកដែលត្រូវបានបាញ់ទៅក្នុងទ្វារមាស ពិតជាអាចជម្រុញមេជីវិតឈ្មោលឲ្យធ្វើដំណើរកាន់តែជ្រៅទៅកាន់ស្បូន។
- ការលាងសម្អាតបង្កើនហានិភ័យដល់ស្ត្រីក្នុងការឆ្លងជំងឺកាមេរោគ ពីព្រោះទ្វារមាសមានប្រព័ន្ធសម្អាតពីធម្មជាតិដោយខ្លួនវាដែលកម្ចាត់បាក់តេរីចេញ។
- សារធាតុគីំមី និងទឹកអប់នៅក្នុងទឹកសម្អាត មិនជួយ និងអាចបណ្តាលឲ្យមានបញ្ហាទៅវិញដូចជា ប្រតិកម្មអាលែកស៊ី ការរលាក ឬការឆ្លងមេរោគជាដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះ ប្រសិនបើអ្នកមិនចង់មានកូនដែលមិនចង់បាន សូមប្រើប្រាស់វិធីការពារដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាពជាងនេះ ដូចជាការដាក់កង ការប្រើស្រោមអនាម័យ ឬការប្រើថ្នាំជាដើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855