ខណៈដែលគម្រោងនៃការញ៉ាំអាហារជាច្រើនអាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយទម្ងន់ដែលលើសនោះ គម្រោងខាងក្រោមនេះនឹងទទួលបានភាពជោគជ័យ ប្រសិនបើការផ្លាស់ប្តូររយៈពេលយូរត្រូវបានធ្វើឡើងទៅនឹងទម្លាប់នៃការញ៉ាំនោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
លើសពីនេះ ជាជាងការតមចំណីអាហារដែលនឹងមិនអាចធ្វើទៅបាន ឬពិបាកនឹងរក្សារហូតនោះ វាជាការល្អប្រសើរដើម្បីរំលឹកអ្នកថា វាអាចទៅរួចក្នុងការមិនសម្រកទម្ងន់ ប៉ុន្តែ រក្សាទម្ងន់ឲ្យនៅថេរល្អ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដើម្បីធ្វើឲ្យវាងាយស្រួលក្នុងការរៀបចំទម្ងន់នោះ វាជារឿងសំខាន់ដើម្បីធ្វើការផ្លាស់ប្តូររយៈពេលយូរចំពោះទម្លាប់នៃការញ៉ាំ និងការធ្វើលំហាត់ប្រាណ។
ខាងក្រោមនេះ គឺជារបៀបដែលត្រូវបានគួបផ្សំជាមួយ ៖
- បង្កើតនូវទម្លាប់ និងជម្រើសដែលល្អសម្រាប់សុខភាព
- ជ្រើសរើសអាហារដែលផ្តល់សុខភាពដែលរួមមាន បន្លែ ផ្លែឈើ ត្រី សាច់ស្រស់ សាច់បក្សី ឬសណ្តែកជាដើម
- ជ្រើសរើសអាហារដែលមានជាតិខ្លាញ់តិច
- ញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាចំបង ដើម្បីជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ទទួលបានសុខភាពល្អ និងរក្សាទម្ងន់របស់អ្នកបាន
- មិនថាអាហារណាដែលអ្នកញ៉ាំទេ ញ៉ាំវាក្នុងបរិមាណមួយសមស្រប
- ព្យាយាមមានសកម្មភាពក្នុងមួយថ្ងៃៗ
- ដើម្បីរក្សាទម្ងន់ឲ្យមានសុខភាពល្អក្រោយពីសម្រកនោះ សូមធ្វើលំហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ៤៥ នាទីក្នុងមួយថ្ងៃៗ
- សូមកុំឈប់ឲ្យសោះទោះបីជាបានជ្រើសរើសទម្លាប់នោះមិនបានល្អ៕