កត្តារស់នៅមួយចំនួនអាចមានឥទ្ធិពលអវិជ្ជមានដល់ការមានកូនរបស់ស្ត្រី។ ឧទាហរណ៍រួមមាន ការជក់បារី ការផឹកស្រា ការឡើងទម្ងន់ពេក ការធ្វើលំហាត់ប្រាណខ្លាំងក្លាពេក និងការមានជំងឺនៃការញ៉ាំជាដើម។ បញ្ហាស្ត្រេស ក៏អាចប៉ះពាល់ដល់ការមានផ្ទៃពោះផងដែរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មិនដូចទៅនឹងស្ត្រីនោះទេ បុរសមួយចំនួនអាចបង្កកំណើតបានរហូតដល់អាយុ ៦០ ឆ្នាំ ទៅ ៧០ ឆ្នាំ។ ប៉ុន្តែនៅពេលដែលបុរសកាន់តែមានអាយុច្រើន ពួកគេអាចចាប់ផ្តើមមានបញ្ហាជាមួយនឹងរូបរាង និងចលនានៃមេជីវិតឈ្មោលរបស់ពួកគេ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ពួកគេក៏អាចមានហានិភ័យខ្ពស់នៃការខូចហ្សែនរបស់មេជីវិតឈ្មោលរបស់ពួកគេផងដែរ ឬពួកគេអាចមិនផលិតមេជីវិតឈ្មោល ឬមានមេជីវិតឈ្មោលតិចពេក។

ជម្រើសនៃការរស់នៅក៏អាចប៉ះពាល់ដល់ចំនួន និងគុណភាពនៃមេជីវិតឈ្មោល។ ស្រា និងថ្នាំ អាចបន្ថយគុណភាពនៃមេជិវិតឈ្មោលបណ្តោះអាសន្ន។ ហើយអ្នកស្រាវជ្រាវកំពុងមើលថាតើភាពពុលនៃបរិស្ថាន ដូចជាថ្នាំសម្លាប់សត្វល្អិតជាដើម អាចនាំឲ្យប៉ះពាល់ដល់ការចង់បានកូនឬយ៉ាងណា។ បុរសក៏អាចមានបញ្ហាសុខភាពដែលប៉ះពាល់ដល់មុខងារនៃការរួមភេទ និងការចង់បានកូនផងដែរ។ ទាំងនេះអាចរួមមានការឆ្លងជំងឺកាមរោគ ជំងឺទឹកនោមផ្អែម ការវះកាត់លើក្រពេញប្រូស្តាត ឬគ្រោះថ្នាក់ធ្ងន់ធ្ងរលើពងស្វាសជាដើម។

អ្នកក៏គួរតែទៅជួបនឹងគ្រូពេទ្យផងដែរអំពីការចង់បានកូននេះ ប្រសិនបើ ៖

  • អ្នកមានអាយុតិចជាង ៣៥ ឆ្នាំ ហើយមិនអាចមានកូនក្រោយពីមួយឆ្នាំនៃការរួមភេទជាញឹកញាប់ដោយមិនបានការពារ
  • អ្នកមានអាយុលើសពី ៣៥ ឆ្នាំ ហើយមិនអាចមានកូនក្រោយពី ៦ ខែនៃការរួមភេទជាញឹកញាប់ដោយមិនបានការពារ
  • អ្នកជឿថា អ្នក ឬដៃគូរបស់អ្នកអាចមានបញ្ហានៃការមានផ្ទៃពោះនៅថ្ងៃក្រោយ (ទោះពីមុនអ្នកចាប់ផ្តើមសាកល្បងមានផ្ទៃពោះក៏ដោយ)
  • អ្នក ឬដៃគូររបស់អ្នកមានបញ្ហានឹងការរួមភេទ ឬថយចុះចំណង់នៃការរួមភេទ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង