វាមិនត្រូវបានបង្កើតនៅក្នុងផ្ទះបាយនោះទេ ប៉ុន្តែឈាមមានសមាសធាតុផ្សំ ដូចទៅនឹងការធ្វើម្ហូបដូច្នោះដែរ។ ដើម្បីបង្កើតបានជាឈាម ខ្លួនរបស់អ្នកត្រូវការ លាយបញ្ចូលគ្នានៃ ៖
- កោសិកាគ្រាប់ឈាមក្រហម ដែលចាប់យកអុកស៊ីសែនទៅកាន់ខ្លួនប្រាណ
- កោសិកាគ្រាប់ឈាមស ដែលប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ
- ប្លាកែត ដែលជាកោសិកាដែលជួយអ្នកបញ្ឈប់ការហូរឈាមប្រសិនបើអ្នកមានរបួស
- ប្លាស្មា ជាជាតិទឹកពណ៌លឿងដែលចាប់យកសារជាតិចិញ្ចឹម អ័រម៉ូន និងប្រូតេអ៊ីនទៅកាន់ខ្លួនប្រាណទាំងមូល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រាងកាយរបស់អ្នកមិនទៅហាង ដើម្បីទិញសមាសធាតុផ្សំនេះនោះទេ។ ខ្លួនរបស់យើងបង្កើតវា។ ខួរឆ្អឹង ដែលមាននៅក្នុងឆ្អឹងបង្កើតកោសិកាគ្រាប់ឈាមក្រហម កោសិកាគ្រាប់ឈាមស និងប្លាកែត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្លាស្មាដែលជាទឹកភាគច្រើនដែលត្រូវបានស្រូបពីពោះវៀននូវអ្វីដែលអ្នកផឹក និងញ៉ាំ ជាមួយនឹងថ្លើមដែលផ្គត់ផ្គង់ប្រូតេអ៊ីនសំខាន់ៗ។
ការលាយបញ្ចូលសមាសធាតុនេះជាមួយគ្នា ហើយអ្នកនឹងមានឈាម ដែលជាផ្នែកសំខាន់នៃប្រព័ន្ធឈាមរត់។ ហើយក៏អរគុណដល់បេះដូងរបស់អ្នក (ច្របាច់ឈាម) និងសរសៃឈាមរបស់អ្នក (ចាប់យកវា) ដែលអាចធ្វើឲ្យឈាមធ្វើដំណើរទៅកាន់សព្វសរីរាង្គពីក្បាលរហូតដល់ចុងជើង៕