ខាងក្រោមនេះ គឺជាការណែនាំមួយចំនួន ដែលអាចបន្ថយឱកាសនៃការវិវត្តទៅជាជំងឺលើសសម្ពាធឈាម និងជួយឲ្យអ្នកមានសុខភាពល្អ ៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  • រក្សាទម្ងន់ឲ្យនៅធម្មតាទៅតាមសន្ទស្សន៍នៃទម្ងន់ខ្លួន។
  • ធ្វើលំហាត់ប្រាណជាទៀងទាត់។ នេះគឺអាចជួយការពារអ្នកពីការក្លាយជាលើសទម្ងន់ ឬជួយអ្នកឲ្យស្រកទម្ងន់ ប្រសិនបើអ្នកត្រូវការ។ ការធ្វើលំហាត់ប្រាណក៏ជួយរក្សាបេះដូង និងសរសៃឈាមឲ្យមានសុខភាពល្អ និងរឹងមាំ។ ការធ្វើលំហាត់ប្រាណជួយរក្សាសម្ពាធឈាមឲ្យនៅថេរល្អនៅពេលដែលអ្នកមានវ័យចំណាស់ក៏ដោយ។
  • ញ៉ាំអាហារដែលផ្តល់នូវសុខភាពដែលរួមមានញ៉ាំគ្រាប់ធញ្ញជាតិ ញ៉ាំអាហារដែលមានជាតិខ្លាញ់តិច ញ៉ាំផ្លែឈើ និងបន្លែ។
  • កុំជក់បារី។ ការជក់បារី និងជំងឺលើសឈាម គឺជាកត្តាហានិភ័យចំបងសម្រាប់ការគាំងបេះដូង ឬជំងឺស្ទះសរសៃឈាមខួរក្បាលនៅពេលក្រោយ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • សូមគ្រប់គ្រងស្ត្រេសរបស់អ្នក។ វាអាចជួយដោយអនុវត្តវិធីសាស្ត្រនៃការបន្ធូរអារម្មណ៍ដូចជា ការដកដង្ហើមជ្រៅៗជាដើម។
  • បន្ថយការញ៉ាំប្រៃ។ ការញ៉ាំប្រៃតិចត្រូវបានបង្ហាញថាជួយបន្ថយសម្ពាធឈាមចំពោះមនុស្សមួយចំនួន និងអាចការពារការវិវត្តទៅជាជំងឺលើសឈាម។
  • ជៀសវាងការផឹកស្រាច្រើន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺលើសឈាម។
  • ត្រូវដឹងពីសម្ពាធឈាមរបស់អ្នក។ ត្រូវពិនិត្យឲ្យបានទៀងទាត់ ទោះបីជាជំងឺលើសឈាមកើតមានជាញឹកញាប់ចំពោះមនុស្សពេញវ័យក៏ដោយ ប៉ុន្តែវាក៏អាចកើតមានលើមនុស្សគ្រប់វ័យដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង