អ្វីដែលបង្កើនឱកាសក្នុងការវិវត្តទៅជាជំងឺ ត្រូវបានគេហៅថា កត្តាហានិភ័យ។ ការមានកត្តាហានិភ័យ មិនមែនមានន័យថា អ្នកនឹងមានជំងឺមហារីកនោះទេ ការមិនមានកត្តាហានិភ័យក៏មិនមែនមានន័យថា អ្នកនឹងមិនកើតជំងឺមហារីកផងដែរ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

អ្នកដែលគិតថា ពួកគេអាចមានហានិភ័យនោះ គួរតែពិគ្រោះបញ្ហាជាមួយនឹងគ្រូពេទ្យ។ កត្តាហានិភ័យចំពោះជំងឺមហារីកលិង្គរួមមានដូចខាងក្រោម ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

សព្វថ្ងៃ ការស្រាវជ្រាវបានបង្ហាញថា ប្រហែលពាក់កណ្តាលនៃជំងឺមហារីកលិង្គទាំងអស់ត្រូវបានបង្កឡើងដោយការឆ្លងមេរោគ HPV។ ការកាត់ស្បែកចុងលិង្គ អាចជួយការពារការឆ្លងមេរោគ HPV បាន។ ការកាត់ស្បែកចុងលិង្គ គឺជាការវះកាត់មួយដែលគ្រូពេទ្យកាត់ដោយផ្នែក ឬទាំងអស់នៃស្បែកខាងចុងលិង្គ។ ក្មេងប្រុសជាច្រើនត្រូវបានកាត់ក្រោយពីកើត។ បុរសដែលមិនត្រូវបានកាត់ចុងលិង្គនៅពេលកើត អាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកលិង្គ។

កត្តាហានិភ័ដទៃទៀតរួមមាន ៖

  • មានអាយុលើសពី ៦០ ឆ្នាំ
  • មានស្បែកចុងលិង្គវែង
  • អនាម័យខ្លួនប្រាណខ្សោយ
  • មានដៃគូររួមភេទច្រើន
  • ជក់បារី៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង