ក្រោយពីត្រូវបានខាំដោយមូសខ្លាដែលមានមេរោគគ្រុនឈាម រយៈពេលនៃការចេញរោគសញ្ញា គឺមានពី ៣ ថ្ងៃទៅ ១៥ ថ្ងៃ មុននឹងរោគសញ្ញានៃជំងឺគ្រុនឈាមលេចចេញមក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជំងឺគ្រុនឈាមចាប់ផ្តើមមកជាមួយនឹងការក្តៅខ្លួន ការញាក់ ការឈឺក្បាល ឈឺនៅពេលធ្វើចលនាភ្នែក និងឈឺចង្កេះ។ ការឈឺជើង និងសន្លាក់កើតមានឡើងអំឡុងពេលប៉ុន្មានម៉ោងដំបូងនៃជំងឺនេះ។ សីតុណ្ហភាពកើនឡើងលឿនអាចដល់ទៅ ៤០ អង្សារសេ។ អ្នកជំងឺអាចមានចង្វាក់បេះដូងលោតយឺត និងមានសម្ពាធឈាមចុះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ភ្នែកប្រែជាក្រហម។ មុខឡើងក្រហម បន្ទាប់មកបាត់ទៅវិញ។ កូនកណ្តុរនៅនឹងក និងក្រលៀនអាចឡើងហើម។

គ្រុនក្តៅ និងរោគសញ្ញានៃជំងឺគ្រុនឈាមដទៃទៀតអាចមានរយៈពេលពីពីរទៅបួនថ្ងៃ ដោយត្រូវបានតភ្ជាប់ដោយការថយចុះសីតុណ្ហភាពជាមួយនឹងការបែកញើសខ្លាំង។

នេះអាចមានមុនរយៈពេលមួយជាមួយនឹងសីតុណ្ហភាពធម្មតា និងមានអារម្មណ៍ថាស្រួលខ្លួនដែលមានរយៈពេលប្រហែលជាមួយថ្ងៃ។ ការកើនឡើងលើកទីពីរយ៉ាងលឿននៃសីតុណ្ហភាពអាចមានបន្ទាប់។ ការឡើងកន្តួលក្រហមអាចលេចឡើងជាមួយនឹងគ្រុនក្តៅ និងរាលដាលពីចុងដៃចុងជើង ទៅខ្លួនប្រាណទាំងមូល លើកលែងតែមុខប៉ុណ្ណោះ។ បាតដៃ និងបាតជើងអាចក្រហមព្រឿងៗ និងហើម។

សូមប្រញាប់ទៅពេទ្យ ប្រសិនបើអ្នកសង្ស័យថាខ្លួនឯងមានជំងឺនេះ៕