កូនដែលទើបនឹងកើត អ្នកគួរតែបំបៅដោះឲ្យបាន ៨ ទៅ ១២ ដងក្នុងមួយថ្ងៃក្នុងរយៈពេលប្រហែលជាមួយខែដំបូង។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែបំបៅគាត់បានច្រើនជាងអ្នកដទៃនោះ ដែលបំបៅដោយទឹកដោះគោម្សៅនោះ គឺប្រហែលជាបែបនេះហើយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ហេតុអ្វី? ដោយសារតែទឹកដោះម្តាយងាយរំលាយជាងទឹកដោះគោកំប៉ុង ដែលមានន័យថា វាអាចជួយឲ្យចលនាប្រដាប់រំលាយអាហាររបស់កូនអ្នកធ្វើការលឿន ហើយលើសពីនេះ វាធ្វើឲ្យកូនរបស់អ្នកឆាប់ឃ្លាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការបំបៅដោះកូនញឹក ក៏នឹងជួយភ្ញោចការផលិតទឹកដោះអំឡុងពេលពីរ ឬបីសប្តាហ៍ដំបូងផងដែរ។ នៅអាយុមួយ ឬពីរខែ កុមារដែលបៅដោះម្តាយ នឹងបៅប្រហែលជា ៧ ទៅ ៩ ដងក្នុងមួយថ្ងៃ។
មុននឹងការផ្គត់ផ្គងទឹកដោះរបស់អ្នកត្រូវបានកំណត់នោះ ការបំបៅដោះគួរតែត្រូវបានស្នើសុំ (នៅពេលដែលកុមារឃ្លាន) ដែលជាទូទៅ គឺរៀងរាល់មួយម៉ោងកន្លះទៅបីម៉ោងម្តង។ នៅពេលដែលកុមារដែលទើបនឹងកើតធំបន្តិចនោះ ពួកគេនឹងត្រូវការបៅតិចជាងមុន ហើយអាចវិវត្តទៅជាទម្លាប់ប្រចាំថ្ងៃ។
ទារកមួយចំនួនអាចបៅរៀងរាល់កន្លះម៉ោងម្តង ខណៈដែលទារកដទៃទៀតអាចពីរ ទៅបីម្តងចន្លោះនៃការបៅនីមួយៗ។ ទារកដែលទើបនឹងកើត មិនគួរតែអត់បៅលើសពីបួនម៉ោងនោះទេ ទោះបីជាពេលយប់ក៏ដោយ៕