ទឹកនោមធម្មតា គឺថ្លា និងមានពណ៌លឿងព្រឿងៗ។ ខណៈដែលក្លិនទឹកនោមអាចប្រែប្រួល ប៉ុន្តែក្នុងករណីភាគច្រើនបំផុត វាមិនមានក្លិនឈួលខ្លាំងនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាមួយនឹងការខ្វះជាតិទឹក ទឹកនោម គឺខាប់បន្តិច ហើយអាចមានអាម៉ូញ៉ាក់ខ្លាំងជាងធម្មតា។ ការញ៉ាំអាហារ និងការប្រើប្រាស់ថ្នាំមួយចំនួន ក៏អាចធ្វើឲ្យប្រែប្រួលដល់ក្លិនទឹកនោមបានផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលមានការឆ្លងមេរោគនៅក្នុងទឹកនោម ដូចជាការឆ្លងមេរោគនៅលើផ្លូវបង្ហូរទឹកនោមនោះ វាអាចប៉ះពាល់ដល់ពណ៌ និងក្លិននៃទឹកនោម។ នៅពេលដែលមានការឆ្លងមេរោគនៅលើផ្លូវបង្ហូរទឹកម៉ូត្រ ទឹកនោមអាចមានក្លិនឆ្អេះខ្លាំង ហើយទឹកនោមប្រែជាល្អក់ ឬកករ។
ការមានអារម្មណ៍នោមក្រហាយ ក៏អាចជាសញ្ញានៃការឆ្លងមេរោគនៅនឹងផ្លូវបង្ហូរទឹកម៉ូត្រផងដែរ។ ទឹកនោមអាចមានក្លិនឆួលមិនធម្មតា ហើយជំងឺសេនេទិចយ៉ាងកម្រមួយចំនួន ក៏អាចបណ្តាលឲ្យនោមមានក្លិនមិនធម្មតាផងដែរ៕