ស្ត្រីមួយចំនួនដែលមានប្រវិត្តិនៃការពិនិត្យមាត់ស្បូនខុសធម្មតា ត្រូវបានគេណែនាំឲ្យធ្វើការពិនិត្យទៀត ដើម្បីរំលឹកមើល។ នៅពេលដែលស្បូនត្រូវបានកាត់ចោល តេស្តនេះក៏នៅតែបន្តធ្វើដោយគេប្រើពាក្យមួយទៀត ដែលត្រូវបានគេហៅថា vaginal cuff។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ថ្វីបើវាមានតិច ប៉ុន្តែឱកាសពិតដែលជំងឺមហារីកមាត់ស្បូនអាចកើតមានទៀតនៅត្រង់កន្លែងវះកាត់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

បន្ថែមពីលើស្ត្រីដែលមានប្រវត្តិតេស្តមើលមាត់ស្បូនមិនធម្មតា ស្ត្រីដទៃទៀតដែលត្រូវការបន្តការធ្វើតេស្តនេះ គឺស្ត្រីដែលបានកាត់ស្បូនតែមួយផ្នែក ដែលនេះមានន័យថា មាត់ស្បូនត្រូវបានបន្សល់ទុកដោយមិនបានកាត់នោះទេ។

ក្នុងករណីនេះ ផ្ទុយពីស្ត្រីដែលបានធ្វើការកាត់ស្បូនដោយហេតុផលនៃជំងឺមហារីកមាត់ស្បូន ស្ត្រីដែលត្រូវបានកាត់ស្បូនមួយផ្នែកនេះ នឹងអាចធ្វើតាមការណែនាំឲ្យតាមដានដូចគ្នាទៅនឹងស្ត្រីដែលមិនទាន់បានធ្វើការវះកាត់។

ឧទាហរណ៍ គ្រូពេទ្យអាចបញ្ឈប់ការធ្វើតេស្ត Pap Smear នៅអាយុ ៦៥ ឆ្នាំ ប្រសិនបើស្ត្រីមានការពិនិត្យបានល្អ ហើយតែងតែមានលទ្ធផលធម្មតានោះ។

ស្ត្រីដែលមិនត្រូវការបន្តការធ្វើតេស្ត Pap smear គឺអ្នកដែលបានធ្វើការកាត់ស្បូនតាមទ្វារមាស ឬការកាត់ស្បូនចោលតាមពោះសម្រាប់មូលហេតុស្រាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង