ជាធម្មតា ការមិនរំលាយអាហារកើតមានតែម្តងម្កាលប៉ុណ្ណោះ ដូចជាក្រោយញ៉ាំអាហារមួយចំនួនដែលមិនសាកសមចំពោះអ្នក។ ប៉ុន្តែ អ្នកនឹងគួរតែជួបនឹងគ្រូពេទ្យ ប្រសិនបើអ្នកមិនរំលាយអាហារ ទោះបីជាអ្នកបានកំពុងញ៉ាំអាហារដែលផ្តល់នូវសុខភាពក្តី លេងកីឡាក្តី និងគេងបានគ្រប់គ្រាន់ក្តី។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

អ្នកអាចត្រូវការត្រូវបានពិនិត្យ ឬមានការឆ្លុះក្រពះ ឬធ្វើតេស្តមួយចំនួន ដើម្បីប្រាកដថា ការមិនរំលាយអាហាររបស់អ្នក មិនមែនជាសញ្ញានៃបញ្ហាដទៃទៀតនៃប្រដាប់រំលាយអាហាររបស់អ្នកនោះទេ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អាស្រ័យទៅលើអ្វីដែលគ្រូពេទ្យបានរក អ្នកអាចត្រូវការធ្វើការផ្លាស់ប្តូរចំណីអាហាររបស់អ្នក ឬការប្រើថ្នាំ។

សូមប្រាកដថាប្រាប់ឪពុកម្តាយរបស់អ្នក ឬប្រាប់គ្រូពេទ្ យប្រសិនបើរឿងខាងក្រោមនេះកើតមានឡើងបន្ថែមពីលើការមិនរំលាយអាហារ ៖

  • ក្អួត ជាពិសេសប្រសិនបើអ្នកឃើញឈាមនៅក្នុងកម្អួតរបស់អ្នក
  • ស្រកទម្ងន់
  • មិនចង់ញ៉ាំអាហារលើសពីមួយថ្ងៃ
  • ដកដង្ហើមខ្លីៗ
  • ឈឺពោះញឹកញាប់ ឬខ្លាំង
  • លាមកខ្មៅ ឬឈាម។

ទាំងនេះអាចជារោគសញ្ញានៃបញ្ហាដទៃទៀត ដូចនេះសូមប្រាកដក្នុងការនិយាយជាមួយនឹងគ្រូពេទ្ យប្រសិនបើអ្នកមានរោគសញ្ញាខាងលើនេះលើសពីមួយរោគសញ្ញា៕