វាហាក់ដូចជាយើងតែងតែលឺថាតើវាសំខាន់ប៉ុណ្ណា ដែលយើងត្រូវផឹកទឹកច្រើននោះ។ ខ្លួនរបស់យើងបាត់បង់ជាតិទឹក នៅពេលដែលយើងបែកញើស ធ្វើលំហាត់ប្រាណ និងនោម ដូចនេះយើងត្រូវការជំនួសវាមកវិញ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

នៅពេលដែលវាស្ថិតនៅក្នុងអាកាសធាតុក្តៅ ឬអ្នកកំពុងតែធ្វើលំហាត់ប្រាណ វាជារឿងសំខាន់ដែលត្រូវផឹកទឹកបន្ថែម។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជាតិទឹកមួយចំនួនដែលយើងត្រូវការបានមកពីអាហារ និងភេសជ្ជៈនានាជាជាងទឹកសុទ្ធ។ ដូចនេះជាតិទឹកដែលយើងបានផឹក មិនចាំបាច់តែទឹកនោះទេ ប៉ុន្តែទឹកក៏ជារបស់មួយដែលល្អផងដែរ។

រឿងមួយទៀត វាមិនមានកាឡូរី។ ទឹកក្រូចសុទ្ធអាចជាប្រភពល្អនៃវីតាមីន ដូចជាវីតាមីន C ជាដើម ប៉ុន្តែវាក៏មានកាឡូរី និងជាតិស្ករដែលអ្នកអាចមិនត្រូវការផងដែរ។

ដូចនេះ សូមរីករាយជាមួយនឹងទឹកផ្លែឈើសុទ្ធ១០០% ប៉ុន្តែសូមកុំផឹកវាច្រើនពេក។ ហើយកំណត់ពីភេសជ្ជៈដូចជា ទឹកក្រូច និងកាហ្វេជាដើម ដោយសារតែវាមានជាតិកាហ្វេអ៊ីនដែលពិតជាធ្វើឲ្យអ្នកនោមច្រើន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង