កុមារលូតលាស់ក្នុងអត្រាផ្សេងៗគ្នា ហើយអ្នកម្តាយជាច្រើនតែងតែឆ្ងល់ថាតើកូនរបស់ពួកគេកំពុងតែទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ត្រឹមត្រូវដែររទេ។
ជាមធ្យម ទារកដែលទើបកើតបៅបានប្រហែលជា ៤៥ ទៅ ៩០ មីលីលីត្ររៀងរាល់ពីរ ទៅបីម៉ោងម្តង។ បរិមាណនេះកើនឡើងនៅពេលដែលទារកធំ ហើយអាចចំណាយពេលយូររាល់ការបៅម្តងៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅអាយុប្រហែលជា២ខែ កូនរបស់អ្នកអាចបៅពី ១២០ ទៅ ១៥០ មីលីលីត្រក្នុងពេលបៅម្តងៗ ហើយការបៅអាចមានរយៈពេលរៀងរាល់ ៣ ទៅ ៤ ម៉ោងម្តង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅអាយុប្រហែលជា៤ខែ កូនរបស់អ្នកអាចបៅពី ១២០ ទៅ ១៨០ មីលីលីត្រក្នុងពេលបៅម្តងៗ អាស្រ័យទៅលើភាពញឹកញាប់នៃការបៅ និងទំហំរបស់គាត់។
នៅអាយុប្រហែល៦ខែ កូនរបស់អ្នកអាចបៅពី ១៨០ ទៅ ២៣០ មីលីលីត្ររៀងរាល់ ៤ ទៅ ៥ ម៉ោងម្តង។ នេះអាស្រ័យលើថាតើអ្នកបានផ្តល់ចំណីអាហារអ្វីខ្លះដល់គាត់។
ខោទឹកនោមរបស់ទារក គឺជាអ្នកចង្អុលបង្ហាញដទៃទៀតថាតើនៅពេលណាដែលកូនកំពុងតែញ៉ាំបានគ្រប់គ្រាន់។ អ្នកនឹងត្រូវការផ្លាស់ប្តូរយ៉ាងហោចណាស់ខោទឹកនោមសើម ៦ និងខោទឹកនោមស្ងួត ៤ ជារៀងរាល់ថ្ងៃនៅពេលដំបូង។
លាមករបស់អ្នកទារកខាប់នៅពេលដំបូង ហើយបន្ទាប់មកប្រែក្លាយជាលឿង ឬបៃតងនៅពេលដែលពួកគេធំបន្តិច។ ខោទឹកនោមសើមមានទឹកនោមថ្លា។ ប្រសិនបើអ្នកឃើញគ្រាប់គ្រីស្តាល់ពណ៌ទឹកក្រូចនៅលើខោទឹកនោម សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ នេះអាចជាសញ្ញានៃការផឹកទឹកមិនគ្រប់គ្រាន់ ឬខ្វះជាតិទឹក៕