តើអ្នកចាប់បានប្តីរបស់អ្នកកំពុងមើលសិច ឬរកគេហទំព័រសិចក្នុងប្រវត្តិរុករករបស់គាត់ទេ? ក្នុងនាមជាភរិយា ខ្ញុំយល់ថារឿងនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ខុសៗគ្នា … ឆ្ងល់ ខឹង ឈឺចាប់ ឬធ្លាក់ទឹកចិត្ត។ បន្ទាប់ពីអ្នកឈប់បន្តិច និងត្រជាក់ចិត្ត សូមពិចារណាថាជម្រើសខាងក្រោមអាចមានប្រយោជន៍ចំពោះអ្នក និងស្វាមីអ្នកដែលកំពុងមើលរឿងអាសអាភាស។

១. សួរសំណួរ
ទីមួយគឺនិយាយជាមួយគាត់អំពីវា។ គាត់អាចខ្មាស់អៀនដើម្បីសារភាពវា ប៉ុន្តែអ្នកអាចដឹងពីបញ្ហាស្នូលដែលបណ្តាលឲ្យគាត់សម្លឹងមើលសិចតាំងពីដំបូង។ គួរនិយាយបើកចំហរ ដើម្បីស្វែងរកដំណោះស្រាយ។

២. កុំខឹង ឬផ្តន្ទាទោស ហើយត្រូវមានចិត្តមេត្តា
សូមចងចាំថា អ្នកក៏មានបញ្ហា និងភាពទន់ខ្សោយផងដែរ។ ពិចារណាអំពីរបៀបដែលអ្នកចង់ឲ្យគាត់ប្រព្រឹត្ដចំពោះអ្នក ក្រោយពីអ្នកបានធ្វើខុស ឬពេលអ្នកព្យាយាមយកឈ្នះលើតំបន់ដែលខ្សោយ។

៣. ក្លាយជាផ្នែកមួយនៃដំណោះស្រាយ
ប្រហែលនេះជាពេលវេលាដ៏ល្អមួយ ដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហានានានដោយបើកចំហរ។ សួរគាត់អំពីរបៀបដែលអ្នកអាចជួយបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង