ការក្រហាយទ្រូង គឺជាបញ្ហាត្អូញត្អែរទូទៅចំពោះស្ត្រីមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះជាច្រើនមានអារម្មណ៍ថា ក្រហាយនៅនឹងបំពង់ក និងទ្រូង នៅពេលដែលអ្វីដែលមានក្នុងក្រពះច្រាលឡើងមកក្នុងបំពង់អាហារវិញ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នេះក៏អាចដោយសារតែអ័រម៉ូនបណ្តាលឲ្យប្រឹសនៅមុខផ្លូវចូលរបស់ក្រពះធូរ ដែលវាបិទមិនជិតត្រឹមត្រូវ ហើយនាំឲ្យអាស៊ីតក្រពះច្រាលឡើងមកលើដូច្នេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការក្រហាយទ្រូងនេះកាន់តែអាក្រក់ទៅៗនៅថ្ងៃក្រោយចំពោះការមានផ្ទៃពោះនៅពេលដែលការរីកធំរបស់ស្បូនរុញក្រពះឲ្យឡើងមកលើ។
ដើម្បីបន្ថយការក្រហាយទ្រូងនេះ ស្ត្រីមានផ្ទៃពោះគួរតែ ៖
- សូមកុំញ៉ាំអាហារ និងភេសជ្ជៈដែលអាចធ្វើឲ្យវាកាន់តែអាក្រក់ទៅៗ ដូចជាអាហារហឹរ អាហារខ្លាញ់ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនជាដើម
- ញ៉ាំអាហារតិចៗជាញឹកញាប់
- សូមចំណាយច្រើនបន្តិចនៅពេលដែលញ៉ាំ ហើយសូមកុំញ៉ាំលឿន
- ផឹកទឹកឲ្យបានច្រើន មិនអំឡុងតែពេលញ៉ាំអាហារនោះទេ
- ជៀសវាងការញ៉ាំ និងផឹកក្នុងរយៈពេល៣ម៉ោងមុនចូលគេង
- តមការទៅគេងភ្លាមៗ ក្រោយញ៉ាំអាហារ
- ដាក់ក្បាលឲ្យខ្ពស់នៅពេលគេង
- ពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីថ្នាំដែលអាចត្រូវបានប្រើដោយមានសវុត្ថិភាពចំពោះការក្រហាយទ្រូងអំឡុងពេលមានផ្ទៃពោះនេះ៕