រោគសញ្ញានៃការរបួសខួរក្បាល អាស្រ័យទៅលើផ្នែកណានៃខួរក្បាល ដែលត្រូវបានប៉ះពាល់។ ផ្នែកធំនៃខួរក្បាលអាចត្រូវបានពាក់ព័ន្ធទៅនឹងជំងឺមួយចំនួន និងវាអាចមានរោគសញ្ញតិចតួច។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ម៉្យាងវិញទៀត របួសតូចៗបំផុត អាចជាគ្រោះមហន្តរាយទៅវិញ ប្រសិនបើវាកើតមានឡើងក្នុងផ្នែកសំខាន់នៃខួរក្បាល។ ឧទាហរណ៍ ប្រព័ន្ធ reticular activating system (RAS) គឺជាតំបន់តូចដែលស្ថិតនៅក្នុងទងខួរដែលមានមុខងារសំខាន់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អ្នកជំងឺត្រូវការប្រព័ន្ធនេះ និងមុខងារមួយនៃខួរក្បាលម្ខាងនៃផ្នែកខាងក្នុងនៃខួរក្បាល គឺដាស់អារម្មណ៍។ ប្រសិនបើអ្នកជំងឺបាត់បង់ស្មារតី នោះប្រព័ន្ធ RAS មិនធ្វើការ ឬមានការខូចខាតខួរក្បាលទាំងសងខាង។

រោគសញ្ញាដំបូងនៃរបួសខួរក្បាល ជារឿយៗមិនជាក់លាក់នោះទេ ហើយអាចរួមមាន ៖

  • ឈឺក្បាល
  • ចង្អោរ
  • គ្រុនក្តៅ (ប្រសិនបើមានការឆ្លងមេរោគ)
  • ឈឺក និងជាប់ក (ប្រសិនបើស្រោមខួរក្បាលត្រូវបានរលាក)
  • ប៉ះពាល់គំហើញ
  • ប៉ះពាល់ដល់ការនិយាយ ដែលរួមមាន ការនិយាយ និងការស្តាប់
  • ពិបាកបង្កើតពាក្យ (ដោយសារតែខ្សោយសាច់ដុំដែលគ្រប់គ្រងមាត់)
  • ខ្សោយផ្នែកម្ខាងនៃខ្លួន
  • ប្រកាច់
  • បាត់បង់ការចងចាំ និងភ័ណ្ឌច្រលំ
  • ប្រែប្រួលបុគ្គលិកលក្ខណៈ
  • បាត់បង់ការប្រមូលផ្តុំអារម្មណ៍
  • ឆាប់ខឹង
  • ឈឺក្បាលខ្លាំង។

ប្រសិនបើរោគសញ្ញាលេចឡើងភ្លាមៗ អ្នកជំងឺគួរតែត្រូវតែប្រញាប់ទៅពេទ្យភ្លាម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង