រោគសញ្ញាទូទៅនៃការមានកូនក្រៅស្បូនរួមមាន ៖
- ឈឺពោះ
- បាត់រដូវ និង
- ហូរឈាមតាមទ្វារមាស។
ស្ត្រីប្រហែលជាមិនដឹងថាគាត់មានផ្ទៃពោះនោះទេ។ រោគសញ្ញាខាងលើនេះ កើតមានឡើងចំពោះការមានផ្ទៃពោះក្រៅស្បូនដែលបានរហែក (ត្រូវបានផ្សារភ្ជាប់ដោយការហូរឈាមខាងក្នុងខ្លាំង) និងការមានកូនក្រៅស្បូនដែលមិនត្រូវបានរហែក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណាក៏ដោយ ខណៈដែលរោគសញ្ញាទាំងនេះ គឺជារោគសញ្ញាទូទៅចំពោះអ្នកដែលមានកូនក្រៅស្បូន ពួកគេមិនមែនមានន័យថា កូនក្រៅស្បូន គឺចាំបាច់ត្រូវតែមាននោះទេ ហើយវាអាចមានបញ្ហាសុខភាពដទៃទៀតក៏ថាបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាការពិត រោគសញ្ញាទាំងនេះ ក៏កើតមានឡើងជាមួយនឹងការរលូតកូន ចំពោះការមានផ្ទៃពោះដែលមិនមែនក្រៅស្បូន។
រោគសញ្ញានៃការមានកូនក្រៅស្បូន ជាទូទៅកើតមានឡើងពី ៦ ទៅ ៨ សប្តាហ៍ក្រោយពីរដូវចុងក្រោយ ប៉ុន្តែវាក៏អាចកើតមាននៅពេលក្រោយ ប្រសិនបើកូនក្រៅស្បូនមិនត្រូវបានស្ថិតនៅក្នុងដៃស្បូននោះ។ រោគសញ្ញាដទៃទៀតនៃការមានផ្ទៃពោះ (ឧទាហរណ៍ ចង្អោរ និងការឈឺសុដន់ជាដើម) ក៏អាចជារោគសញ្ញានៃការកូនក្រៅស្បូនផងដែរ។
ការខ្សោយ ការវិលមុខ និងមានអារម្មណ៍ថាចង់សន្លប់ គឺជាសញ្ញានៃការហូរឈាមខាងក្នុងធ្ងន់ធ្ងរ និងការថយចុះសម្ពាធឈាមពីការមានកូនក្រៅស្បូនដែលត្រូវបានរហែក តម្រូវឲ្យធ្វើការព្យាបាលភ្លាមៗ និងយកចិត្តទុកដាក់បំផុត។
ជាសំណាងមិនល្អ ១៥%ទៅ២០%នៃស្ត្រីដែលមានកូនក្រៅស្បូនដែលហូរឈាម មិនបានដឹងថាពួកគេមានរោគសញ្ញានៃការមានកូនក្រៅស្បូននោះទេ។ ការធ្វើរោគវិនិច្ឆ័យរបស់ពួកគេត្រូវបានពន្យាររហូតដល់ស្ត្រីមានរោគសញ្ញានៃស្ហុក (ឧទាហរណ៍ ថយចុះសម្ពាធឈាម ខ្សោយ និងជីពចរលោតញាប់ ស្បែកស្លេកស្លាំង និងរវើរវាយ) ហើយជារឿយៗត្រូវបានយកមកកាន់កន្លែងសង្គ្រោះបន្ទាន់ ហើយលក្ខខ័ណ្ឌនេះតម្រូវឲ្យធ្វើការព្យាបាលភ្លាមៗ៕