ការពន្យារកំណើតបន្ទាន់ គឺជាមធ្យោបាយមួយ ដើម្បីការពារការមានផ្ទៃពោះក្រោយពីរួមភេទមិនបានការពារ។ ជារឿយៗ វាត្រូវបានគេហៅថា morning-after pill។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ គឺជាថ្នាំគ្រាប់អ័រម៉ូនមួយដែលស្ត្រីអាចលេបក្រោយពីបានរួមភេទហើយ។ មានប្រភេទខុសប្លែកគ្នានៃថ្នាំនេះ។ ប្រភេទមួយ គឺ levonorgestrel ដែលមានលក់នៅទីផ្សារមួយរយៈមកហើយ។ វាមានប្រសិទ្ធភាពល្អបំផុតក្នុង ៧២ ម៉ោងក្រោយពីបានរួមភេទដែលមិនបានការពារ ប៉ុន្តែនឹងបន្ថយហានិភ័យនៃការមានផ្ទៃពោះ ប្រសិនបើបានលេបកំឡុងពេល ១២០ ម៉ោង (៥ថ្ងៃ) ក្រោយពិបានរួមភេទដោយមិនបានការពារ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ប្រភេទដទៃទៀត គឺ ulipristal acetate អាចត្រូវបានលេប៥ថ្ងៃក្រោយពីរួមភេទដោយមិនបានការពារ។

ថ្នាំ levonorgestrel ជារឿយៗគឺអាចទិញបានដោយមិនមានវេជ្ជបញ្ជា ចំពោះអ្នកដែលមានអាយុលើសពី ១៨ ឆ្នាំ។ ការចេញវេជ្ជបញ្ជាពីគ្រូពេទ្យចំពោះថ្នាំនេះ គឺតម្រូវឲ្យធ្វើចំពោះអ្នកដែលមានអាយុក្រោម១៦ឆ្នាំ ក៏ដូចជាថ្នាំ ulipristal ផងដែរ។

ការដាក់ឧបករណ៍នៅក្នុងស្បូនជួនកាលអាចត្រូវបានប្រើក្នុងទម្រង់ការពន្យារកំណើតបន្ទាន់ផងដែរ។ ប៉ុន្តែវាកម្រចំពោះមនុស្សវ័យជំទង់ណាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង