កង្វះសារជាតិចិញ្ចឹម កើតមានឡើងនៅពេលដែលមនុស្សម្នាក់មិនអាចទទួលបានអាហារគ្រប់គ្រាន់ ឬមិនញ៉ាំអាហារដែលផ្តល់នូវសុខភាពគ្រប់គ្រាន់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មានរឿងរ៉ាវជាច្រើនដែលអាចប៉ះពាល់ដល់បរិមាណ និងប្រភេទនៃអាហារដែលមនុស្សវ័យចំណាស់ញ៉ាំ។ បញ្ហាទោះនោះរួមមានដូចខាងក្រោម ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បញ្ហាសុខភាព ៖ មនុស្សវ័យចំណាស់អាចមានបញ្ហាសុខភាពដែលបណ្តាលឲ្យបាត់បង់ចំណង់នៃការញ៉ាំអាហារ ឬពិបាកនឹងចង់ញ៉ាំវា។ ពួកគេអាចមានបញ្ហាមាត់ធ្មេញដែលធ្វើឲ្យពិបាកទំពារ ឬលេបអាហារ។
- ថ្នាំ ៖ ថ្នាំមួយចំនួនអាចបន្ថយចំណង់នៃការញ៉ាំអាហារ ឬប៉ះពាល់ដល់រសជាតិ និងក្លិននៃអាហារ។
- ប្រាក់ចំណូលទាប ៖ មនុស្សវ័យចំណាស់អាចមានបញ្ហាទៅនឹងការចំណាយ។
- អសមត្ថភាព ៖ មនុស្សវ័យចំណាស់ដែលមានជំងឺវង្វេង ឬពិការភាព អាចមិនទៅផ្សារ ឬចម្អិនអាហារដោយខ្លួនគាត់បាន។
- ញៀនស្រា ៖ អ្នកផឹកស្រា អាចបន្ថយចំណង់នៃការញ៉ាំអាហារ និងប៉ះពាល់ដល់របៀបដែលខ្លួនស្រូបសារជាតិចិញ្ចឹមពីអាហារ។
- ជំងឺធ្លាក់ទឹកចិត្ត ៖ ជំងឺធ្លាក់ទឹកចិត្តចំពោះមនុស្សវ័យចំណាស់អាចនាំឲ្យបាត់បង់ចំណង់ញ៉ាំអាហារ៕