ការស្រាវជ្រាវមួយបានធ្វើការតាមដានលើស្ត្រីជិត ៧០ ០០០ នាក់ក្នុងរយៈពេល ២០ ឆ្នាំ។ ស្ត្រីបានប្រាប់ពីទម្លាប់របស់ពួកគេដូចជា ការញ៉ាំចំណីអាហារ និងការធ្វើលំហាត់ប្រាណ និងបានឲ្យអ្នកស្រាវជ្រាវនូវព័ត៌មានរៀងរាល់២ឆ្នាំម្តង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលចាប់ផ្តើមនៃការស្រាវជ្រាវ ស្ត្រីមានអាយុជាមធ្យម ៣៧ ឆ្នាំ និងមិនមាននរណាម្នាក់មានជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង ឬសរសៃឈាមបេះដូងនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មិនត្រឹមតែស្ត្រីដែលបានធ្វើតាមការតាមដាននូវទម្លាប់ខាងក្រោមនេះដើម្បីកម្ចាត់ហានិភ័យនៃការគាំងបេះដូង ដល់ទៅ៩២% ប៉ុណ្ណោះទេ ពួកគេក៏បន្ថយឱកាសនៃកត្តាដូចជាជំងឺលើសឈាមដល់ទៅ៦៦%ផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះ គឺទម្លាប់ដែលស្ត្រីគួរធ្វើ ដើម្បីបេះដូងមានសុខភាពល្អ ៖
- កុំជក់បារី
- មានសន្ទស្សន៍នៃទម្ងន់ខ្លួនធម្មតា
- ធ្វើលំហាត់ប្រាណកម្រិតមធ្យមទៅខ្លាំងយ៉ាងហោចណាស់ ២,៥ ម៉ោងក្នុងមួយសប្តាហ៍
- មើលទូរទស្សន៍ឲ្យបានតិចជាង ៧ ម៉ោងក្នុងមួយសប្តាហ៍
- ផឹកស្រាបៀរឲ្យបានតិចជាងមួយកំប៉ុងក្នុងមួយថ្ងៃ
- ញ៉ាំអាហារដែលផ្តល់នូវសុខភាព ដូចជាផ្លែឈើ និងបន្លែ ត្រី អាស៊ីតខ្លាញ់អូមេហ្គាបី និងកំណត់ការញ៉ាំភេសជ្ជៈផ្អែមៗ សាច់ស្រស់ និងសូដ្យូម៕