ជាធម្មតា ការថែទាំនៅផ្ទះ គឺអាចធ្វើទៅបាន សម្រាប់អ្នកដែលមានជំងឺរលាកស្រោមខួរក្បាលដោយសារតែមេរោគវីរុសប៉ុណ្ណោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការថែទាំដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយផលវិបាក និងឆាប់ធូរស្រាលពីជំងឺមានដូចជា ៖
- សម្រាក ៖ ការសម្រាកជម្រុញឲ្យអ្នកឆាប់ជាសះស្បើយ និងផ្តល់នូវការបន្ថយរោគសញ្ញា ដូចជាការឈឺក្បាលជាដើម។ សកម្មភាពស្ងប់ស្ងាត់ ដូចជាការអានសៀវភៅ ការលេងហ្គេម ការមើលទូរទស្សន៍ ឬការស្តាប់ចម្រៀង អាចជួយបានផងដែរ
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- បន្ថយអាការៈគ្រុនក្តៅ ៖ ការយកកន្សែងត្រជាក់មកគ្របលើថ្ងាស ការងូតទឹក និងការប្រើថ្នាំដូចជាថ្នាំអាសេតាមីណូហ្វេន ឬអ៊ីប៊ុយប្រូហ្វេន អាចត្រូវបានគេប្រើដើម្បីបន្ថយការក្តៅខ្លួន ប្រសិនបើចាំបាច់នោះ។
- បន្ថយការឈឺក្បាល និងឈឺសាច់ដុំ ៖ ជាធម្មតា ការឈឺតិចតួចអាចត្រូវបានបន្ថយជាមួយនឹងថ្នាំដូចជាថ្នាំអាសេតាមីណូហ្វេន ឬអ៊ីប៊ុយប្រូហ្វេន។
- ការពារការខ្វះជាតិទឹក ៖ សូមផឹកទឹកឲ្យបានច្រើន ដើម្បីការពារពីការខ្វះជាតិទឹក។ កុមារអាចញ៉ាំទឹកផ្លែឈើបាន។ ប្រសិនបើគាត់ក្អួត គាត់ត្រូវតែជៀសវាងអាហាររឹងៗ និងផឹកទឹកតិចៗឲ្យបានញឹកញាប់
- មើលពីរោគសញ្ញានៃផលវិបាក ៖ ផលវិបាកទូទៅបំផុតរួមមាន គ្រុនក្តៅយូរជាងធម្មតា និងប្រកាច់។ មនុស្សមួយចំនួនដែលមានផលវិបាកអំឡុងពេលមានជំងឺ អាចចាំបាច់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ៕